ខេត្តសៀមរាប សេចក្តីរាយការណ៍ នាថ្ងៃទី០៤.ខែកក្តដា វេលាម៉ោង ១/១៧ នាទីរសៀលមានរថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌ឈាម ជ្រូកដែលមានម្ចាស់ ឈ្មោះ សេងផល បានដឹកឈើ ចេញពីព្រៃ សហគមន៍ និងដែនជម្រកសត្វព្រៃបឹងពែរ ដឹក ឆ្លងកាត់បរិស្ថាន ចុងស្រោង យកមកចែកចាយ នៅតាម រោងសិប្បកម្ម នានា នៅក្នុងភូមិ ខ្លាឃ្មុំ ឃុំ គោកធ្លកលើ ស្រុកជីក្រែង យ៉ាងគគ្រឹកគ្រេង..!
តាមការ ជាក់ស្តែង កាលពីវេលា ម៉ោង ១ :១៧នាទី ថ្ងៃទី ៤ ខែកក្តដា ឆ្នាំ២០២២ ក្រុមអ្នកសារព័ត៌មាន បានប្រទះឃើញ មេឈ្មួញឈើ ឈ្មោះ សេងផលកំពុងធ្វើការដឹកជញ្ជូនឈើ ខណៈពេលនោះអ្នកសារព័ត៌មានក៏បានថតរូបភាពនិងរាយការណ៍ជូននាញផងដែល តែជំនាញគ្នានចំណាត់ការក្នុងការបង្ក្រាប ..!
មហាជន រិះគន់ថា អាជ្ញាធរ និង មន្រ្តី ជំនាញ ក្នុង ស្រុកជីក្រែង មិនសូវយកចិត្ត ទុកដាក់ឲ្យបានខ្ពស់ ក្នុងការទប់ស្កាត់ ឬ បង្រ្កាប បទល្មើស ព្រៃឈើ នោះទេ ព្រៃឈើ ក្នុងដែនអភិរក្សសត្វព្រៃបឹងពែរ ប្រាកដជាវិនាសហិនហោចជាមិនខា
ន ៕