ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់ ទទួលជួបថ្នាក់ដឹកនាំសាសនិកអុីស្លាម និងសិស្ស-និស្សិតអាហារូបករណ៍ទៅសិក្សានៅឥណ្ឌូនេសុី​ ម៉ាឡេស៊ី​ និង​អេហ្ស៊ីប​

 

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសាសនិកអុីស្លាម និងសិស្ស-និស្សិតនៃសាលាអាន់នៀកម៉ះ ចំនួន២៧នាក់ ចូលជួបសំណេះសំណាល​ និងចែករំលែកបទពិសោធន៍​ ដេីម្បីជាដេីមទុន​ សម្រាប់សិស្ស-និស្សិត​ ដែលទទួលបានឱកាសទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអេហ្ស៊ីប រយៈពេល៤ឆ្នាំ នៅទីស្តីការក្រសួងបរិស្ថាន​ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរជូនចំពោះនិស្សិតនៃសាលាអាន់នៀកម៉ះ ថ្លែងថានេះជាមោទនភាពថ្មីមួយទៀតរបស់សង្គមជាតិ​ដែលមាននិស្សិត ប្រកបដោយសក្កានុពល ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង និងចំណេះធ្វើ​ សម្រាប់ជាប្រយោជន៍ដល់ការ​អភិវឌ្ឍ​សមត្ថភាពខ្លួនឯង​ គ្រួសារ និងសង្គមជាតិ ជាពិសេស​ ត្រូវរៀនសូត្រពីគេ​ ដើម្បី​យកចំណេះជំនាញមកអភិវឌ្ឍន៍អាជីព​ មុខរបរ​ និងការងារ​ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត៕ #ក្រសួងបរិស្ថាន

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *