ព័ត៌មានសន្តិសុខសង្គម

ករណីអគ្គីភ័យបណ្តាលបណ្ដាលឱ្យឆាបឆេះផ្ទះមួយខ្នងដែលទំហំ៨ម៉ែត្រ​ គុណនឹង៦ម៉ែត្រ​ ធ្វេីអំពីឈេី​លេីថ្មក្រោម ប្រកក្បឿងឆេះអស់ទាំងស្រុង​នៅស្រុកត្រាំកក់.!!!

 

ស្រុកត្រាំកក់ : យោងតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯកឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យថា នៅថ្ងៃព្រហស្បតិ៍០២កេីត ខែមាឃ ឆ្នាំរោង​ ឆស័ក​ ព.ស​ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០២៥ វេលាម៉ោង០៨និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ​ ង៉ែត​ តែម ភេទស្រី អាយុ៥២ឆ្នាំ​​ ស្ថិតនៅភូមិគោករវៀង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គីភ័យមួយកេីតឡេីងបណ្តាលអោយឆេះផ្ទះមួយខ្នងទំហំ៨ម៉ែត្រ​ គុណនឹង៦ម៉ែត្រ​ ធ្វេីអំពីឈេី​លេីថ្មក្រោម ប្រកក្បឿង ឆេះទាំងស្រុង​បណ្តាលអោយខូចខាតសំភារះមួយចំនួនដូចខាងក្រោម៖
-ប្រាក់ខ្មែរចំនួន​ ០៣លានរៀល
-ប្រាក់ដុល្លារចំនួន​ ៦០០០$
-មាសចំនួន​ ០៥ជី
-ផ្លាកទីន​ ចំនួន០៥ជី
-ពងទា​ ចំនួន១២០០០គ្រាប់
-ទូរទឹកកក​ ចំនួន០១គ្រឿង
-ទូរឈេី​ ចំនួន០១
-គ្រែចំនួន​ ០១
-គ្រែងឿ​ ចំនួន០១
-តុឈេី​ ចំនួន០១
-ឯកសារ​ សំលៀកបំពាក់​ និងសំភារះប្រេីប្រាស់មួយចំនួន។ ករណីខាងលេីនេះមិនបណ្តាលអោយមានមនុស្សរងរបួស​ និងមិនរាលដាលដល់ផ្ទះអ្នកដ៏ទៃឡេីយ។ ហេីយក្នុងកិច្ចអន្តរាគមន៍កម្លាំងជំនាញអគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០១ គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន០១ធុងស្មេីនឹង៦០០០លីត្រ(ប្រាំមួយពាន់លីត្រ)​ និងម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង​ រហូតដល់ម៉ោង០៩និង៤០នាទី​ថ្ងៃខែឆ្នាំដដែល​ ទេីបអគ្គីភ័យខាងលេីរលត់ជាស្ថាពរ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *