ព័ត៌មានសន្តិសុខសង្គម

ជាមន្ត្រីអនុវត្ដច្បាប់ និងជាកងកម្លាំងប្រដាប់អាវុធ ត្រូវមានចិត្ដធ្ងន់ ចិត្ដធ្ងន់ មិនមែនមានឋានៈតួនាទីចេះតែធ្វើអីតាមទំនើងចិត្ដនោះទេ កភ្លេចថាអត់មានប្លង់រឹងទេ កុំចេះហ៊ាន ចេះច្បាប់បំពានច្បាប់ ដល់ថ្ងស៊យ គុក គុក គុក អធិការរងខណ្ឌដង្កោម្នាក់ស្រវឹង ដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋ១គ្រាប់ ដើម្បីឱ្យគេស្គាល់’’ខ្លួនជានរណា’’

 

ភ្នំពេញ ៖ នគរបាលមួយរូបដែលគេស្គាល់ថា អធិការងខណ្ឌដង្កោ បានដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋចំនួនមួយគ្រាប់ ដើម្បីឱ្យគេស្គាល់ ’’ខ្លួនជានរណា’’ ។ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១០និង៣០ នាទី​យប់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ភូមិ​កន្ទោក​ជេីង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​។

យោងតាមព័ត៌មានពីជនរងគ្រោះឈ្មោះ ផល លីហា ជាជាងចាក់សាក់ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូទៅទិញទឹក ហើយត្រឡប់មកវិញឃើញជនបង្កអង្គុយផឹកស៊ីនៅមុខផ្ទះ។ ប៉ុន្តែភ្លាមៗនោះ លោក ទូច សេងហ៊ នគរបាល​រូប​នេះ​បាន ​បោះ​ពាក្យ​សម្ដី​ថា​អោយ​យុវជន​ឈ្មោះ​ ផល​ លីហា​ ជា​ជាង​ចាក់​សាក់​ថា​‘’កុំជិះ​ម៉ូតូ​លឿន​ស្គាល់​អញ់​ អត់​បេីមិន​ស្គាល់​ បន្តិចទៀតនិង​ស្គាល់​ច្បាស់​ហើយ​‘’ ។ បន្ទាប់​មក​ជន​រងគ្រោះ​បាន​ចូល​ទៅ​ក្នុង​តូប​វិញ​បាត់​ប្រហែល​បាន​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​លឺស្នូរ កាំ..ភ្លេី..ង​ផ្ទុះ​១គ្រាប់ ដែល​ឈ្មោះ​ទូច​ សេង​ហ៊​ បាន​បាញ់គំរាម។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​ចុះ​ដល់​ទី​តាំង​ខាង​លើ​ ដោយ​រក​ឃើញ​សំបក​គ្រាប់១គ្រាប់​ ដែល​ជន​បង្ក​បាន​​​បាញ់នោះ​​ រួច​ក៏​នាំ​ខ្លួន អធិការរង រូបនោះ ​ទៅ​ប៉ុស្តិ៍​ដេីម្បី​សាក​សួរ​តែ​ម្ដង។

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *