ខេត្តស្ទឹងត្រែង ÷ ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមេីលបទល្មេីសព្រៃឈេីខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងថា មានមេការម្នាក់ឈ្មោះ វុធ ដឹកជញ្ជូនឈើលេខ២ និងឈើប្រណីតខុសច្បាប់ សមត្ថកិច្ចពាក់ព័ន្ធមន្ត្រីជំនាញនៅអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក បន្តប្រមូលឈើដាក់ទូករាល់យប់ថ្ងៃ តាមទន្លេមេគង្គ ឆ្ពោះទៅកោះខ្ញែរនិងឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ រីឯមេរដ្ឋបាលព្រៃឈើខេត្ត និងប្រធានបរិស្ថានខេត្តស្ទឹងត្រែង មិនចាត់វិធានការបង្រ្កាប ខ្លាចបាត់បង់ផលប្រយោជន៍។
មជ្ឈដ្ឋានខាងក្រៅ! បានរិះគន់ចំៗ ទៅលេីសមត្ថកិច្ចពាក់ពន្ធ័ ថាមេខ្លោងរត់ការឈើនៅតំបន់នោះជេីងខ្លាំងគឺ ឈ្មោះ វុធ ដូចជាឈ្មោះ ឈឹម រិទ្ធិ សៀងឡាន ថែមទាំងមានឈ្មួញខ្មែរអីស្លាម មកពីខេត្តក្រចេះ ប្រមូលឈើពីអ្នក ភូមិនៅអូរឡង់ ឃុំសៀមបូក ដាក់ទូកប្រដាក់គ្នាដូចខ្យង ដោយឡែក អាវុធហត្ថខេត្តស្ទឹងត្រែងរក្សាភាពស្ងៀមស្ងាត់ ធ្វេីដឹងមិនឮអ្វីទាំងអស់។
ជាក់ស្តែងទូកឈេីរបស់បុគ្គលរូបនេះ មួយគ្រឿង អាចដាក់ឈើបានចំណុះ៣ ម៉ែត្រគូបក៏ប៉ុន្តែ បើទូកធំ អាចបានចាប់ពី១៥ ទៅ២០ ម៉ែត្រគូបតម្លៃឈើក្តាកកោះ ត្រូវប៉ាន់ជាងគេលើតម្លៃទីផ្សារ ទិញនៅអូរឡង់ សៀមបូក ខេត្តស្ទឹងត្រែង ក្នុងមួយម៉ែត្រគូបតម្លៃជាង១លានរៀល។
ហេតុនេះ លោក ស្វាយ សំ អ៊ាង អភិបាល ខេត្តស្ទឹងត្រែង និងលោក អួត សុីសុត្ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង គូរពិនិត្យឡេីងវិញខ្លះផង ចំពោះមេឈ្មួញឈ្មោះ វុធ កំពុងគៀងគរបក្សពួករបស់ខ្លួន ឲ្យចូលកាប់បំផ្លិចបំផ្លាញព្រៃឈេី ក្នុងតំបន់អូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ជិតវិនាសហិនហោចអស់ហេីយ គ្មានការទប់ស្កាត់ទុក្ខឲ្យបុគ្គលរូបនេះធ្វេីអ្វីៗតាមអំពេីចិត្ត។
ប្រជាពលរដ្ឋនៅចំណុចអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក អំពាវនាវដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេបេ៉អឹមផ្ទៃប្រទេស និងជាគណៈកម្មការថ្នាក់ជាតិទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ គូរចាត់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវ ជាបន្ទាន់ជៀសវាងព្រៃឈេី នៅសេសសល់បន្តិចបន្ទួច ត្រូវវិនាសក្រោមស្នាដៃ មេឈ្មួញ ឈ្មោះ វុធនិងឈ្មួញដ៍ទៃទៀត ជាក់ជាពុំឡេីយ៕