ព័ត៌មានសន្តិសុខសង្គម

ទីតាំងបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញភ្នាល់ចាក់បាល់គ្រប់ប្រភេទស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែកខណ្ឌចំការមន សង្ស័យជាឆ្នាំងបាយអផ្ញាធសមត្ថកិច្ចមូលដ្ឋានបានជាមិនមានវិធានការចុះបង្ក្រាប

ភ្នំពេញ ÷  ពិតជាគឃ្លើនមែនម្ចាស់ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមអនឡាញ មួយកន្លែងនៅទល់មុខហ្ការ៉ាស់សាំង PTT នៅតាមបណ្តោយផ្លូវលេខ.៤៧៤ ស្ថិតក្នុង.សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឃើញអ្នកញៀនល្បែងនាំគ្នាចូលលេងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ដូចនាំគ្នារក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប សង្ស័យជាឆ្នាំងបាយទេដឹង!
បើតាមសេចក្តីរាយការណ៍មកថា: ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ តាមអនឡាញ នៅក្នុងមូលដ្ឋានខាងលើ បានផ្អាក់មួយរយៈពេលមកហើយ ប៉ុន្តែឥឡូវនេះ គេសង្កេតឃើញបានចាប់ផ្តើមដំណើរការបើកលេងសារជាថ្មីយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថភាព ទាំង៧ ចំណុច របស់រដ្ឋាភិបាល ។
ពាក់ព័ន្ធករណីនេះទំនង ម្ចាស់ទីតាំងបនល្បែងសុីសងខុសច្បាប់ តាមអនឡាញ ស្ថិតក្នុង.សង្កាត់បឹងត្របែក ខណ្ឌចំការមន សង្ស័យដាក់ត្រូវថ្នាំសណ្ដំ ឬមួយផ្តល់លាភសក្ការៈឲ្យ អាជ្ញាធរមានសមត្ថកិច្ចមួយចំនួននៅក្នុងមូលដ្ឋាន ជាថ្នូរដើម្បីមិនបង្រ្កាប!ទីតាំងបនល្បែងខាងលើនេះ បាននាំគ្នាសម្ងំស្ងៀម មិនហ៊ានបង្ក្រាប!ជាហេតុ!ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភ អំពីសុវត្ថភាពគ្រួសារ និងភ័យខ្លាច ប្តីនិងកូនៗពួកគាត់មានការផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះនេះហើយ ដែលជាដើមចម ដែលធ្វើឲ្យអសន្តិសុខ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។
ទោះជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៍ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទួចទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នពេញ និងចាត់វិធានការបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ដើម្បីតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែន ដែលបានតម្រូវឲ្យបង្រ្កាប!បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *