ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យបន្ទាន់រោងម៉ាស៊ីនមួយកន្លែងនៅសង្កាត់បឹងកុក ដែលធ្វើអាជីវកម្មប៉ះពាល់ដល់ប្រជាពលរដ្

ការចាត់បញ្ជារនោះ បន្ទាប់ពីមានការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអង្គប្រជំុក្រុមប្រឹក្សាខេត្តលើកទី៣៨ អាណត្តិទី៣ នាព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ។

បើតាមសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ជាន ឡេងទាង បានលើកឡើងថា មានរោងម៉ាស៊ីនមួយកន្លែង ធ្វើអាជីវកម្មកិនស្រូវ និងកិនគ្រាប់ពោត នៅម្ដុំផ្សារថ្មគោល ភូមិថ្មគោល សង្កាត់បឹងកុក បានបង្កការរំខានជាសំឡេង និងមានកម្ទេចធូលីហុយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ។

លោកជំទាវ បន្តថា ប្រការនោះ ខាវប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដើម្បីឲ្យម្ចាស់អាជីវកម្ម មានការកែសម្រួលលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណាបញ្ចៀសការហុយកម្ទេចធូលី នឹងកាត់បន្ថយសំឡេងរំខានផងដែរ ។

ឆ្លើយតបភ្លាមទាក់ទងករណីខាងលើនេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា លោកបានបញ្ជាឲ្យប្រធានអង្គភាពមន្ទីរបរិស្ថាន និងអភិបាលក្រុងកំពង់ចាម ចុះទៅពិនិត្យ និងដោះស្រាយបញ្ហានោះជូនប្រជាពលរដ្ឋ។

ដោយឡែក លោកជំទាវ អនហេង លក្ខិណាសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា មានយុវជនជក់បារីអេឡិចត្រូនិក ( វេប ) ដែលប្រការនេះ លោកស្រី បានសំណូមពរឲ្យអាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចជំនាញ មានវិធានការដើម្បីបង្ក្រាបផងដែរ ។

  1. ចំពោះបញ្ហាការជក់បារីអេឡិចត្រូនិក ដែលកើតមានក្នុងខេត្តកំពង់ចាមនេះ
    ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន មានវិធានការបន្ទាន់ ដើម្បីបង្ក្រាបផងដែរ ៕
rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *