ព័ត៌មានសន្តិសុខសង្គម

មានទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់មួយកន្លែងនៅក្នុង ស្ថិតនៅក្នុងភូមិចង្ហានសង្កាត់ព្រែកត្នោតក្រុងបូកគោខេត្តកំពតកំពុងបើកដំណើការលេងយ៉ាងរលូនបែរជាសមត្ថកិច្ចមូលដ្ឋានរក្សាការស្ងៀមស្ងាត់មិនមានវិធានការបង្ក្រាប

 

.
ឲ៣.ឲ៧.២ឲ២២.
ខេត្តកំពត ÷មានទីតាំងបើកលេងល្បែងសុី ភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញខ្នាតធំមួយកន្លែងនៅក្នុងផ្ទះលក់កាហ្វេតើមូលហេតុអ្វីបានជាមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានមិនព្រមចុះទប់ស្កាត់នឹងបង្ក្រាប ឬមួយបានលាបសក្ការៈពីម្ចាស់ទីតាំងរួចហើយតាមមើលទៅ
បានជាមិនហ៊ានវិធានការទប់ស្កាត់ទុកឱ្យម្ចាស់ទីតាំងធ្វើតាមតែអំពើចិត្ត។
ប្រជាពលរដ្ឋរស់នៅទីនោះបានបន្តទៀតថា ទីតាំងល្បែងសុីសងខាងនេះបើកដំណើរយូរមកហើយ លេងបានយ៉ាងរលូនដោយគ្មានវិធានការចុះបង្ក្រាបពីមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានណាចុះធ្វើការទប់ស្កាត់ នៅតែបណ្ដែត បណ្ដោយឲ្យមានការជួបជុំគ្នាលេងយ៉ាងគឃើ្លន។

ពលរដ្ឋ បានត្អូញត្អែរប្រាប់សារព័ត៌មានយើងខ្ញុំឲ្យបានដឹងថាតើមន្ត្រីក្នុងមូលដ្ឋានខាងលើនេះបម្រើប្រជាពលរដ្ឋឬមួយបម្រើបនល្បែងស៊ីសង ពួកគាត់រស់នៅយ៉ាងភ័យខ្លាចអំពីបញ្ហាអសន្តិសុខដូចជា÷ ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។និងម្យ៉ាងវិញទៀតពួកគាត់ភ័យខ្លាចឆ្លងជំងឺកូវីត១៩ ទើបនឹងបម្លែងថ្មីឈ្មោះថា(អូមីក្រុង)កើតចេញពីការប្រមូលផ្ដុំលេងល្បែងស៊ីសងទីតាំងខាងលើនេះដូច្នេះហើយ
ប្រជាពលរដ្ឋស្នើសុំអំពាវនាវទៅដល់លោក ស្នងការនគរបាល ជាតិ ប្រចាំទឹកដីខេត្តកំពត តែមានវិធានការទប់ស្កាត់និងបង្ក្រាប ព្រោះថាទីតាំងល្បែងសុីសងខាងលើនេះបើកលេងរាងរាល់ថ្ងៃជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យនិងរិះគន់ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ….

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *