ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍អនឡាញ ដែលច្បាប់ហាមឃាត់ កំពុងបើកលេងនៅហាងកាហ្វេ ដើមស្ដៅ យ៉ាងរលូន លោក អួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ មិនហ៊ានបង្ក្រាប សង្ស័យត្រូវស្នេហ៍ !

08/7/2022
ខេត្តឧត្តរមានជ័យ ៖ ប្រភពនៃព័ត៌មានបានអោយដឹងថា៖ ស្រុកត្រពាំងប្រាសាទ សព្វថ្ងៃនេះ មានទីតាំង ហាងកាហ្វេ ដើម្បីស្តៅ មួយកន្លែង កំពុងលួចបើកល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍អនឡាញ ដែលច្បាប់ហាមឃាត់ បើកលេងភ្នាល់ដាក់ប្រាក់ លក្ខណៈទ្រង់ទ្រាយធំ ភ្នាល់ក្នុងមួយគូៗ ១លានរៀល ទៅ ២លានរៀន លេងស្រែកហូរ កញ្ច្រៀវ យ៉ាងអនាធិបតេយ្យ ផ្អើលអស់ពលរដ្ឋដែលរស់នៅក្បែរខាង តែនៅឡើយ លោក អួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ និង កងរាជអាវុធហត្ថមូលដ្ឋាន ស្រុកត្រពាំងប្រាសាទ មិនទាន់ដឹកនាំកម្លាំងចុះបង្ក្រាបនៅឡើយទេ សង្ស័យត្រូវមន្តស្នេហ៍ម្ចាស់មេអនឡាញហើយ

សូមបញ្ជាក់ផងដែរថា៖ ទីតាំងល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍អនឡាញ ខាងលើស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋនាំគ្នាដាក់សង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងស៊ីសង ជល់មាន់តាមទូរទស្សន៍អនឡាញបើកលេងយ៉ាងអាណាធិបតេយ្យបែបនេះប្រហែលជាឆ្នាំងបាយរបស់ អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អស់ហើយទេដឹង ទើបមិនមានចំណាត់ការបង្ក្រាប។ ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងខ្លះ មិនអាចសុំការបំភ្លឺពីអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋឆនបាននៅឡើយទេ។

ពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទកំពុងរអ៊ូរទាំនិងមានការ
ព្រួយបារម្ភ:ពីសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ទើបបានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ និង ជាងពិសេសសូមស្នើទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមឯកឧត្តមទាំងថ្វេ មេត្តាចាត់កម្លាំអធិការកិច្ចចុះពិនិ ត្តនិងធ្វើការបង្ក្រាបអោយទាន់សភាពការណ៍ផងទាន ដើម្បីអោយស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង7 ដែលដាក់ចែងដោយក្រសួងមហាផ្ទៃ ផងទាន
……………..,…….។

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *