ព័ត៌មានជាតិ

នាយការិយាល័យនគរបាលចរាចរផ្លូវគោកភ្នំពេញ បើកកិច្ចប្រជុំណែនាំ មន្ត្រីក្រោមឱវាទ ឱ្យអនុវត្តច្បាប់ឱ្យចំទិសដៅ ទន់ភ្លន់តែម៉ឺងម៉ាត់ មិនត្រូវបង្កការថ្នាំងថ្នាក់ដល់ពលរដ្

 

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរផ្លូវគោត រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់ នាយកដ្ឋាននគរបាលចរាចរ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពីគោលការណ៍ចុះរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ដោយបានណែនាំកម្លាំងនគរបាលតាមគោលដៅទាំងអស់ ត្រូវអនុវត្ត ច្បាប់ឲ្យចំទិសដៅ ស្របតាមការណែនាំរបស់ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែននាយកដ្ឋាននគរបាលចរាចរ និង សណ្តាប់ធ្នាប់សាធារណៈ។

លោកនាយការិយាល័យ សែម រតនា ក៏បានណែនាំដល់កងកម្លាំងចរាចរទាំងអស់ត្រូវអនុវត្តជាមួយប្រជាពលរដ្ឋប្រកដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ បំផុត ។ លោកបានប្រាប់ឲ្យតាមគោលដៅ ត្រូវពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ពីច្បាប់ ចរាចរណ៍ផ្លូវគោកនៅពេលពួកគាត់បើកបរ មានកំហុស ពោលមិនត្រូវចាប់ផាកពិន័យ ដោយមិនបានប្រាប់ពីហេតុផលត្រឹមត្រូវ នោះឡើយ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួម គោរពច្បាប់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសរបស់យើង។

កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក អធិការរងទទួលផ្នែសណ្តាប់ធ្នាប់ចរាចរ ខណ្ឌទាំង១៤ និង នាយរងការិយាល័យ នាយផ្នែកជំនាញចំណុះការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកសរុប ចំនួន៤២ នាក់ ។

ជាការកត់សម្គាល់ សម្រាប់ការអនុវត្តច្បាប់ ចរាចរណ៍តាមដងផ្លូវកន្លងទៅក៏មានការ ថ្នាំងថ្នាក់ពីប្រជាពលរដ្ឋផងដែរ ជាពិសេស ការចាប់ផាកពិន័យពួកគាត់រហូតមានការប្រទូស្ត រាយគ្នា និង ស្រែកតវ៉ាទៀតផង ។ ទោះជា យ៉ាងណាក៏ដោយអ្នកដំណើរខ្លះក៏មិនបាន ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវផងដែរ ដូចជា ការបើកបរមិនគោរពភ្លើងក្រហម ការជែង មិនមើលគន្លងផ្លូវ និង បើកបរលើសជាតិ អាកុលជាដើម ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *