ព័ត៌មានសន្តិសុខសង្គម

លោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ខេត្តកណ្ដាល និងលោក​ សុគន្ធ ដារារិទ្ធ ជាអនុប្រធានប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុនមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ 

 

ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល បានឲ្យដឹងថា លោក ស៊ូ ទីរ់ូ និងលោក សុគន្ធដារ៉ារិទ្ធ ប្រើគ្រប់ឧបាយកលដើម្បីគាបយកលុយពីពួកគាត់ ស្រេចតែអំពើចិត្ត។ ជាងនេះទៅទៀតលោក ស៊ូ ទីរ៉ូ និងលោក សុគន្ធដារ៉ារិទ្ធ តែងប្រើឈ្មោះលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល និងប្រើឈ្មោះលោក​ សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ដើម្បីការពារទង្វើរបស់ខ្លួន។ ដូច្នេះហើយទើបក្រុមឈ្មួញ និងអាជីវករអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញខ្លះផង កុំឲ្យមន្រ្តីពុករលួយធ្វើអ្វីៗតាមអំពើចិត្ត។
ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ស៊ូ ទីរ៉ូ និងលោក សុគន្ធដារ៉ារិទ្ធិ ដែលជាប្រធាន និងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ផ្លូវជាតិលេខ4 ចំណុចភូមិទឹកជា​ ឃុំពើក ស្រុកស្នួល ត្រូវបានក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍នេះលាតត្រដាងយ៉ាងក្រឡៅៗ។
ប្រភពពីក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងថា ប្រសិនបើដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ត្រូវប្រឈមនឹងការពិន័យ ហើយបើផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ស៊ូ ទីរ៉ូ និងលោក សុគន្ធ ដារ៉ារិទ្ធ ដដែលមិនអាចតវ៉ាបានទេ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនគួរបណ្ដោយឲ្យលោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល និងលោក​ សុគន្ធ ដារារិទ្ធ ជាអនុប្រធានប្រព្រឹត្តអំពើពុករលួយតទៅទៀតទេ។

តាមការបង្ហើបពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល​ បានឲ្យដឹងថា ការដែលលោក ស៊ូ ទីរ៉ូ និង លោក​សុគន្ធ ​ដារ៉ារិទ្ធ ហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងគឺដោយសារមានការបើកដៃពីលោក​ ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ដែលល្បីខាងពុករលួយ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យលោក ស៊ូ ទីរ៉ូ និងលោក សុគន្ធ ដារ៉ារិទ្ធ ប្រព្រឹត្តអំពើពុករលួយពេញទំហឹងគឺដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ឥឡូវនេះរឿងអាស្រូវពុករលួយរបស់លោក ស៊ូ ទីរ៉ូ និងលោក សុគន្ធ ដារ៉ារិទ្ធ ត្រូវបានអាជីវករម្ចាស់រថយន្តដឹកទំនិញ បើកកកាយជាសាធារណៈ មិនអាចបិទបាំងតទៅទៀតឡើយ។បឋម
ផ្សាយចេញថ្ងៃ 11

ខែ10.2022

ទំនាក់ទំនងតាមរយៈលេខទូរសព្ទ0974006615.017533391

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *