ព័ត៌មានជាតិ

ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​លើ​ពិភពលោក​កើន ​ដល់​ជាង​២០​លាន​នាក់​ ស្លាប់​​៧៣៣.៣៤៦​នាក់

អន្តរជាតិ​៖ ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​ខែសីហា​ឆ្នាំ​២០២០​នេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​២០.០០៨.២៥៥​នាក់​ហើយ​។​ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន​៧៣៣.៣៤៦​នាក់​និង​ជាសះស្បើយ​ឡើងវិញ​១២.៨៨៦.៦២២​នាក់​។​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ​Worldometer​បានបង្ហាញ​ថាៈ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។​

​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ច្រើនជាងគេ​។ សហរដ្ឋអាមេរិក​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៥.១៩៨.៦៥០​នាក់​ស្លាប់​ចំនួន​១៦៥.៥៩៣​នាក់​និង​ជាសះស្បើយ​ចំនួន​២.៦៦៤.០៧១​នាក់​។​

ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​គឺ​ប្រទេស​ប្រេ​ស៊ី​ល​។​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​៣.០៣៥.៥៨២​នាក់​ស្លាប់​ចំនួន​១០១.១៣៦​នាក់​និង​ជាសះស្បើយ​២.១១៨.៤៦០​នាក់​។​
​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ឥណ្ឌា​។ ឥណ្ឌា មាន​អ្នក​ឆ្លង ២.២១៤.១៣៧​នាក់ ស្លាប់ ៤៤.៤៦៦​នាក់ និង​ជាសះស្បើយ ១.៥៣៤.២៧៨​នាក់​,,,៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *