ព័ត៌មានសន្តិសុខសង្គម

ថ្មីៗទៀតហើយឈ្មោះ តាល់ បើកល្បែងភ្នាល់ទឹកភ្លៀង​ បៀអាប៉ោង និងយូគី ពេញទំហឹង ក្នុងក្រុងបាត់ដំបង លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បែរជារក្សាភាពស្ងៀម ស្ងាត់មិនមានវិធានការទប់ស្កាត់ចុះបង្ក្រាបឡើយបណ្ដោយឲ្យម្ចាស់ទីតាំងធ្វើតាមតែអំពើចិត្ត,?

 

 

យោងតាមពីប្រជាពលរដ្ឋបាននិយាយថា បុគ្គលឈ្មោះ តាល់ បានបើកល្បែងភ្នាល់ទឹកភ្លៀង​ បៀ អាប៉ោង និងយូគី យ៉ាងពេញទំហឹង ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្នុងសង្កាត់អូរចា​រ ក៏ដូចជាមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបង មិនហ៊ានប៉ះពាល់មេល្បែងស៊ីសងខុសច្បាប់ឈ្មោះ តាល់ នោះឡើយ។

ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្រ្កាបល្បែងស៊ីសងនៅក្នុងសង្កាត់អូរចារ ប្រកបដោយប្រសិទ្ធភាព។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង​ បានឲ្យដឹងថា ចាប់តាំងពីដើមខែមីនា ឆ្នាំ2022 រហូតមកដល់ពេលនេះក្នុងមូលដ្ឋានពួកគាត់កើតមានល្បែងស៊ីសងច្រើនប្រភេទ ដំណើរការយ៉ាងរំភើយ។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា​ ជារៀងរាល់ឆ្នាំ បុគ្គលឈ្មោះ តាល់​ តែងបើកល្បែងភ្នាល់ទឹកភ្លៀង និងល្បែងស៊ីសងផ្សេងៗទៀត ចាប់ពីអំឡុងដើមខែឧសភា ដើមរដូវវស្សា ចាប់ផ្ដើមធ្លាក់ភ្លៀង។

ប៉ុន្តែនៅក្នុងឆ្នាំ2022 នេះលោក តាល់ បើកល្បែងភ្នាល់ទឹកភ្លៀង ក៏ដូចជាល្បែង បៀ អាប៉ោង យូគី​ ចាប់តាំងពីដើមខែមីនា ហើយកំពុងតែដំណើរការយ៉ាងរំភើយទាំងនៅក្នុងសង្កាត់អូរចារ និងសង្កាត់ផ្សេងៗទៀតក្នុងក្រុងបាត់ដំបង។

ជារៀងរាល់ថ្ងៃមានអ្នកចូលរួមលេងល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង យូគី​ យ៉ាងពពាក់ពពូន ដោយមិនខ្លាចជំងឺឆ្លងរាលដាលអ្វីនោះទេ ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានសម្ងំស្ងាត់ឈឹង។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងក្រុងបាត់ដំបង ជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

ដោយហេតុថាបច្ចុប្បន្ននេះបុគ្គលឈ្មោះ តាល់​ បើកល្បែងភ្នាល់ទឹកភ្លៀង និងបៀ អាប៉ោង យូគី យ៉ាងពេញទំហឹង ហើយលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បែរជារក្សាភាពស្ងៀមស្ងាត់។

ប្រការនេះបានធ្វើឲ្យប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះនៅពេលល្បែងស៊ីសងកើតឡើងពេញបន្ទុក គឺអំពើចោរកម្ម និងបទល្មើសផ្សេងៗ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *