នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចាត់ឲ្យក្រុមការងារនាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក ុរ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ទេព វិបុល ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការផ្ទាល់ នូវថវិកាចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ០៤កេស, ទឹកដោះគោ ០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ