ក្នុងហេតុការណ៍នេះបានកើតឡើងនៅរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ៤០ នាទី ត្រង់កំណាត់ផ្លូវល្បឿនលឿន ចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចក្នុង ខេត្ដកំពង់ស្ពឺ ។
រថយន្តដែលក្រឡាប់នោះគឺ ម៉ាកអាល់ហ្វាត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-8590 បើកបរដោយឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង និងអ្នករួមដំណើរមានគ្នាចំនួន៤នាក់ រួមមាន :
-ទី១ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិកូរ៉េ)
-ទី២ឈ្មោះ អុី សហា ភេទប្រុស អាយុ៤០ឆ្នាំ(ជនជាតិកូរ៉េ)
-ទី៣ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិកូរ៉េ)
– ទី៤ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំ (ជនជាតិខ្មែរ)។
តាមការអោយដឹងពីជំនាញចរាចរណ៍បានឲ បណ្ដាញព័ត៌មានក្រុងកម្ពុជាដឹងថាដែលមានករណីគ្រោះថ្នាក់ចចរណ៍រនោះស្ថិតនៅស្រុកភ្នំស្រួចហើយលោកវរសេនីយ៍ទោ ពៅ នឿន អធិការ នគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា រថយន្ដបានបើកបរពីទិសខាងកើតទៅទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ ដល់ចំណុចខាងលើ បានគេចរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក រួចជាន់ហ្រ្វាំងក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យគ្រោះថ្នាក់មនុស្សនៅក្នុងរថយន្ដ និងខូចខាតរថយន្ដទាំងស្រុង។
សមត្ថកិច្ចនគរបាលបានជួយសង្គ្រោះបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែក រថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕