ព័ត៌មានសន្តិសុខសង្គម

មានទីតាំងល្បែងស៊ីសងភ្នាល់ចាក់លុយតាមប្រព័ន្ធអ៊ីនធឺណិតស្ថិតនៅសង្កាត់ច្បារអំពៅ ២ខណ្ឌច្បារអំពៅសមត្ថកិច្ចអាផ្ញាធមូលដ្ឋានខណ្ឌច្បារអំពៅរក្សាការស្ងប់ស្ងាត់មិនមានវិធានការធ្វើការចុះបង្ក្រាបឡើយ

 

 

ភ្នំពេញ ÷ មានទីតាំងល្បែងស៊ីសងភ្នាល់ចាក់លុយខុសច្បាប់ តាមប្រព័ន្ឋអ៊ីនធើណែត មួយកន្លែង នៅតាមបណ្តោយផ្លូវ ៣៦៩ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងបើកទទួលអតិថិជន ឲ្យចូលលេងបានយ៉ាងពេញបន្ទុក តែអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាបឡើយ!ទុកឲ្យបើកលេងបានទៅដោយរលូន!

បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍មកថា÷ ទីតាំងល្បែងខាងលើនេះ កំពុងកៀងគរគ្នីគ្នាមកជួបជុំ!លេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ឋអ៊ីនធើណែត មួយកន្លែងជារៀងរាល់ថ្ងៃ គេសង្ស័យទំនង ម្ចាស់ទីតាំងល្បែងមួយនេះ បានផ្ដល់លាភសក្ការ:ប្រចាំខែឲ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មួយចំនួននៅ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ ជាថ្នូរដើម្បីមិនឲ្យបង្រ្កាប!ទីតាំងនេះហើយមើលទៅ ទើបហ៊ានបើកលេងយ៉ាងពពាក់ពពូនយ៉ាងអនាធិបតេយ្យ ធ្វើឲ្យពលរដ្ឋបានរិះគន់ថា ល្បែងនេះហើយធ្វើឲ្យប្ដី ឬកូនៗពួកគាត់បោះបង់ការងារនាំគ្នាប្រព្រឹត្តល្បែងតែមួយមុខមិនគិតការងារអ្វីទាំងអស់ មិនថាម៉ូតូ ឬមួយទ្រព្យសម្បត្តិនៅក្នុងផ្ទះបន្តិចបន្តួចយកទៅលេងអស់គ្មានសល់!ធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភ និងភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបាននាំគ្នាធ្វើការសូមសំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទ ចុះធ្វើការត្រួតពិនិត្យនឹងសាវជ្រាវភាព នៅទីតាំងល្បែងសុីសងភ្នាល់ចាក់លុយខុសច្បាប់តាមប្រព័ន្ឋអ៊ីនធើណែត មួយកន្លែងកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ដើម្បីមានវិធានការបង្ក្រាប!ឲ្យធានាបាននូវសន្តិសុខ សុវត្ថិភាព ភូមិ ឃុំ ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ …….។

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *