ព័ត៌មានសន្តិសុខសង្គម

មានទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងទឹកដីស្រុកជើងព្រៃខេត្តកំពង់ចាម កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងអផ្ញាធមានសមត្ថកិច្ចមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាប

 

ខេត្ដកំពង់ចាម៖ ទីតាំងល្បែងស៊ីសងជល់មាន់នៅខាងក្រោយភោជនីយដ្ឋាន៩៩ ក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម។ កំពុងបើកដំណើរឡើងវិញហើយ លេងបានយ៉ាងរលូន ដោយ មិនញញ្ញើតនិងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ហើយម្យ៉ាងវិញទៀតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ ។

ប្រភពច្បាស់ការពីប្រជាពលរដ្ឋនៅស្រុកជើងព្រៃបានឲ្យដឹងថានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះ គឺបើកលេងយ៉ាងគគ្រឹកគគ្រេង ម្យ៉ាងវិញទៀតនោះម្ចាស់ទីតាំងបានរត់ការគ្រប់ច្រកល្ហកអស់ហើយដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហនោះឡើយ ។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងអាប៉ោង នេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់អញ្ចឹង។ ពលរដ្ឋលួចបង្ហើបបន្តរថា៖ ដោយមានការមើលថែរពីលោកអធិការរងម្នាក់នៅស្រុកជើងព្រៃ។

ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើប បណ្ដោយឱ្យក្រុមអ្នកញៀនល្បែងបើកលេងល្បែងសុីសងជល់មាន់ យ៉ាងគគ្រឹកគគ្រេងបែបនេះទៅវិញ។

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ជុំវិញករណីខាងលើនេះដែរលោកនួន ម៉េងហ៊ួរ អធិការស្រុកជើងព្រៃនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះសារព័ត៌មានយើងមិនអាចសុំការអន្តរាគមន៍រឿងនេះបានទេព្រោះខលចូលលោកមិនលើក។ហើយបានរាយការណ៍តាមប្រព័ន្វអេឡិចទ្រនិច WhatsAppលោកមើលហើយមិនតប។

ចំណែកលោកកាំង គីមហុងសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពាក់ព័ន្វរឿងចោទប្រកាន់ខាងលើនេះបានទេនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ព្រោះគ្មានលេខទូរស័ព្ទ។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់ទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមអភិបាលខេត្តកំពង់ចាមនិងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដកំពង់ចាម លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *