ទោះបីជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យបង្ក្រាប់រាល់បទល្មើសល្បែងសុីខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសថ្មីៗនេះក៍ដោយ។
បើយោងតាមប្រភពថ្មីៗពីក្រុមញៀនល្បែងបានឲ្យដឹងថាៈនៅព្រំដែនជ្រៃធំក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។មានម្ចាស់កាសុីណូចំនួន០២គឺកាសុីណូហ្រ្គេនដ្រាហ្កនរីសតនឹងកាសុីណូកាឡាក់សុីនៅតែផ្តល់ឲ្យទីតាំងបើកលេងល្បែងសុីសងជល់មាន់ខុសច្បាប់នឹងបើកឲ្យប្រជាពលរដ្ខខ្មែរចូលលេងម៉ាសេរីដោយគឃ្លើន មិនខ្លាចញញើតទៅនឹងបទបញ្ជាសម្តេចទាំងពីរនៃព្រះរាជាណាចក្រកម្ពុជានោះទេ។ហើយក្នុងនោះក៍មិនឃើញមានការទប់ស្កាត់ឬបង្ក្រាប់ពីសំណាក់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសោះឡើយ។
សេចក្តីរាយការណ៍ឲ្យដឹងពីក្រុមញៀនល្បែងសុីសងខុសច្បាប់នេះថាៈកាសុីណូទាំង០២នេះបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងនេះជារៀងរាល់ថ្ងៃក្នុងនោះចាប់ពីថ្ងៃចន្ទ័ដល់ថ្ងៃពុធដោយឡែកចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ គឺជាថ្ងៃពិសេសនឹងមានគួរពិសេសៗចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
ក្នុងនោះគេសង្កេតឃើញការលេងភ្នាល់ដាក់ដើមថាន់រាប់ពាន់ អាចរហូតដល់២ទៅ៣មុឺនដុល្លាក្នុងមួយគូរៗផងដែរ នេះបើយោងតាមការឲ្យដឹងពីក្រុមញៀនល្បែងជល់មាន់ដោយខុសច្បាប់នេះ។
ក្នុងកាសុីណូហ្រ្គេនដ្រាហ្កនរីសតនឹងកាសុីណូកាឡាក់សុីនេះមានមេខ្លោងវង់ល្បែងសុីសងខុសច្បាប់គឺមានឈ្មោះលោកស្រ៊ាង ហុង ជាជនជាតិខ្មែរ។ប្រភពបន្តឲ្យដឹងថាៈឈ្មោះស្រ៊ាង ហុងនេះបាននិយាយអួតអាងប្រាប់ក្រុមញៀនល្បែងដែលជាជនជាតិខ្មែរដូចគ្នាថាៈសូមអញ្ចើញបងប្អូនយើងមកចូលលេងម៉ាសេរីដោយមិនចាំបាច់ភយ័ព្រួយបារម្ភណ៍ខ្លាចសមត្ថកិច្ចបង្រ្កាប់ឬចាប់ឃាត់ខ្លួនអ្វីនោះទេ? គឺមេធំរបស់យើងបានរត់ការបង់លុយជូនក្រុមអាជ្ញាធរមូលដ្ឋានអស់ហើយមកលេងដោយសុវត្តិភាព។
បច្ចុប្បន្ននេះទីតាំងជល់មាន់ខុសច្បាប់ដែលជ្រកក្រោមផ្លាកយីហោកាសុីណូទាំង០២ខាងលើនេះកំពង់តែមានសុវត្ថិភាពខ្លាំងណាស់ ដោយគ្មានសមត្ថកិច្ចណាហ៊ានចេញមុខធ្វើការសាវជ្រាវពិនិត្យនឹងបង្ក្រាបនោះឡើយ បើទោះបីជាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនឹងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងសុីសងខុសច្បាប់និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ(មើលទៅហាក់បី បទបញ្ជាសម្តេចទាំង០២នេះដូចជាគ្មានប្រសិទ្ធិភាពនោះទេ)។
ប៉ុន្តបើតាមប្រភពឲ្យដឹងពីក្រុមញៀនល្បែងថាៈទីតាំងទាំង០២នេះបើកលេងដោយរលូនមិនរំខានដល់អាជ្ញាធរមូលដ្ឋានខេត្តកណ្តាលនោះទេ ពីព្រោះគេសង្សយ័មានលោកធំម្នាក់នៅក្រសួងមហាផ្ទៃដ៏មានអំណាចជាអ្នកកាងការពារល្បែងសុីសងខុសច្បាប់នេះតែម្តង។អញ្ចឹងហើយសូម្បីតែអាជ្ញាធរមូលដ្ឋានខេត្តក៏មិនហ៊ានចេញមុខបង្រ្កាប់ទេ។
សូមជម្រាបថាៈសង្វៀនជល់មាន់ខុសច្បាប់ដែលជ្រកក្រោមផ្លាកកាសុីណូទាំងពីរខាងលើនេះក្នុងមួយថ្ងៃៗចូលលេងភ្នាល់សុទ្ធសឹងតែប្រជាជនខ្មែរជាច្រើន។បើនិយាយពីសកម្មភាពល្បែងជល់មាន់ខុសច្បាប់នេះគឺមិនតិចជាង៣០គូរទេក្នុង០១ថ្ងៃៗលោកស្រ៊ាង ហុង ជាជនជាតិខ្មែរនេះប្រមូលលុយតុងពីសង្វៀនជល់មាន់ខុសច្បាប់បានជាច្រើនពាន់ដុល្លាអាមេរិចកាំងនោះតែបើថ្ងៃលេងគូរពិសេសៗនោះ គឺគេប្រមូលលុយតុងបានជាច្រើនមុឺនដុល្លាផងដែរ។
ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល ជាពិសេសប្រជាពលរដ្ឋស្រុកកោះធំបានរិះគន់ចំថាៈការសុីណូហ្រ្គេនដ្រាហ្កនរីសតនិងកាសុីណូកាឡាក់សុីនេះបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់ខុសច្បាប់យ៉ាងពពាក់ពពូនដូចគេហែរកឋិនអញ្ចឹងក្នុងមួយថ្ងៃៗក្នុងនោះពលរដ្ឋដាក់ការសង្សយ័ថាៈប្រហែលជាមានការបិទភ្នែក បិទត្រចៀក ធ្វើមិនដឹងមិនឮពីសំណាក់រដ្ឋបាលខេត្តកណ្តាលហើយមើលទៅ ? ដើម្បីពួកគេសំងំប្រមូលប្រយោជន៍ចែកគ្នាសម្រាប់ធ្វើមានធ្វើបានផ្ទាល់ខ្លួនរៀងៗខ្លួនហើយបានជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមិនធ្វើការបង្ក្រាប់ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននឹងសម្តេចក្រឡាហោម ស ខេងនេះ។
ប្រជាពលរដ្ឋសំណូមពរដោយទទូចដល់ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលមេត្តាពិនិត្យនឹងបើកការស្រាវជ្រាវសារជាថ្មីឡើងវិញដើម្បីទប់ស្កាត់ នឹងបង្ក្រាប់សង្វៀនជល់មាន់ខុសច្បាប់ទាំងពីរកន្លែងខាងលើនេះជាបន្ទាន់ផង។ដើម្បីកុំឲ្យកើតមានឡើងនូវអំពើអសន្តិសុខក្នុងមូលដ្ឋានខេត្ត ជាពិសេសការលើកកំពស់បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងទាន។
ចេញផ្សាយថ្ងៃ26ខែ11ឆ្នាំ 2022