ប្រភពពីប្រជានេសាទក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅរដូវទឹកសម្រកដែលជារដូវបើកនេសាទ គឺតាមអូរតាមព្រែក និងស្ទឹងជាច្រើនកន្លែងក្នុងស្រុកជលគិរី ត្រីមិនអាចចុះមកបឹងទន្លេសាបវិញបានទេ ព្រោះមានឈ្មួញដាក់ដាយ ដាក់របាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែងដើម្បីចាប់ត្រីទាំងតូចទាំងធំ និយាយចំក្នុងមួយឆ្នាំៗបំផ្លាញពូជត្រីដែលបានកើតថ្មីៗជាច្រើនតែម្ដង។
តាមការលើកឡើងរបស់ប្រជានេសាទក្នុងស្រុកជលគិរី បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺ ឈ្មួញឈ្មោះ សុក ចំរើន ព្រមទាំងបក្ខពួកមិនអាចប្រព្រឹត្តបទល្មើសនេសាទក្នុងស្រុកជលគិរី តាមអំពើចិត្តបានឡើយ។
ហេតុដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរដល់លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក ពុំ សុថា ប្រធានជលផលនៃក្រសួងកសិកម្ម សូមជួយមើលបទល្មើសនេសាទ នៅក្នុងស្រុកជលគិរីផងទាន ព្រោះបទល្មើសនេសាទកំពុងកើតឡើងយ៉ាងពេញបន្ទុកតាំងពីបិទការនេសាទរហូតដល់បើកឲ្យមានការនេសាទវិញ។
បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹកទៀតថា លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលនៅស្រុកជលគិរី ធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។
សេចក្តីរាយការណ៍ពីប្រជានេសាទបានឲ្យដឹងទៀតថា រយៈពេលប្រមាណជាង២សប្តាហ៍កន្លងទៅនេះឈ្មួញឈ្មោះ សុក ចំរើន បានផ្តល់មធ្យោបាយឲ្យបក្ខពួករបស់ខ្លួនប្រព្រឹត្តបទល្មើសនេសាទយ៉ាងពេញទំហឹងតាមអូរ .តាមព្រែក.តាមស្ទឹងបឹងបួរ នៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ព្រោះមានការរួមដៃពីមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដែលគិតតែពីរឿងប្រមូលលុយចូលហោប៉ៅ។ ជាក់ស្តែងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា មេរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មិនបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទដែលកើតឡើងពេញទំហឹងនោះទេ ។
ករណីខាងលើនេះមហាជនដាក់ការសង្ស័យថា ជាការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ រវាងអាជ្ញាធរមន្ត្រីជំនាញជលផល លោក លី ឡា នាយខណ្ឌជលផល និងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងហើយមើលទៅ ទើបឈ្មួញត្រីដ៏ធំឈ្មោះ សុក ចំរើន ម្នាក់នេះហ៊ានធ្វើ្វអ្វីៗស្រេចតែអំពើចិត្តដោយពុំខ្វល់អំពីការបាត់បង់និងរលាយហិនហោចនូវធនធានមឆ្ចា ជីវៈចម្រុះនៅក្នុងបឹងទន្លេសាបនោះទេ៕
ផ្សាយចេញថ្ងៃ27ខែ 11ឆ្នាំ 2022
0974006615===017533391===