ព័ត៌មានជាតិ

អាវុធម៉ាក​CZ 805 BREN A2 ចំនួន២៥ដេីម​ និងគ្រាប់ចំនួន​៣០០០គ្រាប់​ ដែលជាអំណោយ​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

 

នៅរសៀលថ្ងៃទី១០ ខែ​សីហា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ឡោ​ សុឡេង​ អគ្គស្នងការរង​ និងជាស្នងការហិរញ្ញកិច្ច​ និងភស្តុភារ​ បាននាំយកអំណោយរបស់​ ឯកឧត្តម​ នាយឧត្ដមសេនីយ៍​ សន្តិសណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ នូវអាវុធម៉ាក​CZ 805 BREN A2​ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ​ ដេីម្បីបំពេញបេសកកម្មការងារការពារថ្នាក់ដឹកនាំជាតិ-អន្តរជាតិ​ និងបង្រ្កាបបទល្មេីសក្នុងភូមិសាស្រ្តរបស់ខ្លះន ។

សូមបញ្ជាក់ថា​ អាវុធម៉ាក​CZ 805 BREN A2​ បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ​ ក្នុង​មួយខេត្តចំនួន២៥ដេីម​ និងគ្រាប់ចំនួន៣០០០គ្រាប់​ ផងដែរ​ ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *