ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា ទោះបីគណៈបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៦នេះទទួលបាន១២៥អសនៈក៍ដោយក៍យើងទាំងអស់គ្នាត្រូវខិតខំបំរើប្រជាពលរដ្ឋឱ្យបានល្អខ្លាំងថែមទៀតមិនត្រូវជិះសេះលែងដៃនោះទេ។
ឯកឧត្ដមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំ ស្រុកកណ្ដាលស្ទឹង បានលើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣១ កក្កដា ។
ឯកឧត្ដម បាននែនាំដល់បងប្អូនប្រជាការពារបន្តធ្វើអំពើល្អបំរើសេវាសាធារណៈសេវាតម្រូវការជូនប្រជាពលរដ្ឋឱ្យបានល្អត្រឹមត្រូវ ត្រូវបន្តអនុវត្តន៍គោលនយោបាយដ៍ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជាឱ្យបានល្អនិងដោយស្មោះត្រង់ កុំធ្វើជាមន្រ្តីជើង១០ត្រូវធ្វើជាមន្រ្តីជើង២ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំដើម្បីឱ្យដឹងពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋដោះស្រាយឱ្យបានទាន់ពេលវេលានៅពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។
ក្នុងឱកាសនោះដែរឯកឧត្ដម ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងដឹងគុណចំពោះកងកម្លាំងប្រជាការពារអាជ្ញាធរដែនដីនិងក្រុមការងារចុះជួយស្រុកទាំងអស់នៅក្នុងស្រុកកណ្ដាលស្ទឹងបានបំពេញការងារបានល្អជូនបក្សនិងបានទៅបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាដ៍ច្រើនលើសលុបធ្វើឱ្យគណៈបក្សបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។ ជ័យជម្នះនេះបានបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាមានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជាដែលជាគណៈបក្សតែមួយគត់បានរួមសុក្ខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះជាគណៈបក្សដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្រ្តជូនជាតិនិងជាគណៈបក្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឱ្យសម្រេចបានជោគជ័យធំៗជាបន្តទៀត។
ជ័យជម្នះរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតគឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងមូលដែលស្រលាញ់សន្តិភាពនិងការអភិវឌ្ឍជាជ័យជម្នះនៃកម្លាំងស្នេហាជាតិនិងលទ្ធិប្រជាធិប្បតេយ្យលើរាល់ការប៉ុនប៉ងដែលចង់ផ្លាស់ប្តូរកម្ពុជាឱ្យវិលទៅរកអស្ថិរភាពការបែកបាក់ជាតិសង្រ្គាមនិងវិនាសសកម្ម។ ក្នុងនោះដែរឯកឧត្តមកិត្តិបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាការពារចំនួន១៩៧១នាក់ ក្នុងមួយម្នាក់ៗខោអាវមួយកំប្លេឃឹតមួយកញ្ចប់ថវិកា៥មឺនរៀលឧបត្ថម្ភសាលាស្រុក២លានរៀល និងកងកម្លាំង៣ប្រភេទផងដែរ ៕