ព័ត៌មានសន្តិសុខសង្គម

ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែងនៅក្រោយដើមពោធិ៍ ទី 2 ភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមកំពុងបើកលេងដោយសេរីខណ: សមត្ថ កិច្ចសម្ងំស្ងៀមស្ងាត់សង្ស័យជាឆ្នាំងបាយទើបមិនបង្ក្រាប!!!

 

ខេត្តកំពង់ចាម ៖ សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងដែលព័ត៌មានយើងទទួលបាន នៅចំណុចក្រោយដើមពោធិ៍ ទី2 ក្នុងភូមិដីក្រហម។

ពិតជាខ្លាំងមហិមា ព្រោះមានខ្សែអ្នកធំនៅក្នុងខេត្តកំពង់ចាម និងមានអ្នកកាងពីក្រោយ សូម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប ពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវគ្នាអស់ហើយទើបមិនបង្ក្រាប។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់ មកអង្គភាពអ្នកសារព័ត៌មាន យើងអោយដឹងថា៖ ទីតាំងជល់មាន់ខាងលើនេះ គេស្គាល់ថាម្ចាស់សង្វៀនមាន់ជល់មាន់និងអាប៉ោង ( ឈ្មោះនឿរ ) បានបើកដំណើរការជាយូរមកហើយ និងមានការប្រកួតជារៀងរាល់ថ្ងៃ ដោយមានការភ្នាល់ដាក់លុយស៊ីសងចាញ់ឈ្នះទ្រង់ទ្រាយធំ មានមនុស្សពពាក់ពពូនទៅលេងច្រើនកុះករ (អ្នកឆ្លងខេត្តក៏មាន)ព្រោះល្បីកន្លែងនេះមានសុវត្ថិភាពមិនព្រួយបារម្ភពីសមត្ថកិច្ចចុះបង្ក្រាប។

ទោះយ៉ាងណាព័ត៌មាននេះ ចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាពិសេសប្រជាពលរដ្ឋសំណូមពរដល់លោកអធិការស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម មេត្តាចុះត្រួតពិនិត្យផង ដើម្បីមានវិធានការចុះបង្ក្រាប លុបបំបាត់ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋានស្របតាម គោលនយោបាយ ភូមិ ឃុំ ស្រុកមានសុវត្ថិភាពទាំង7ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យ អនុវត្តន៍។

ផ្សាយចេញ ទី1 ខែ 8 ឆ្នាំ 2022

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *