ព័ត៌មានសន្តិសុខសង្គម

ករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម

 

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបានទទួលព័ត៌មានថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បង្រ្កាបបទល្មើសបានចុះបង្រ្កាបករណីនេះ នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ព្រមទាំងបានចាប់យកវត្ថុតាងរួមមានបៀចំនួន៥០ហ៊ូ, ទូរស័ព្ទដៃចំនួន៤គ្រឿង, ប្រាក់រៀលចំនួន ៤,៤៨០,០០០រៀល, ម៉ូតូចំនួន ០៤គ្រឿង។
ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *