ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ដឹកនាំកិច្ច​កិច្ច​ប្រជុំ​ បូកសរុប​លទ្ធផល​ការងាកន្លង​មក​ និងផ្សព្វផ្សាយ​ណែនាំស្ដីពីការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១​ ដល់កងកម្លាំង​ពីថ្នាក់នាយរងការិយាល័យ​ រហូតដល់មន្រ្តី​ គ្រប់ផែនជំនាញ​

.

នៅថ្ងៃទី១៤ ខែ​កក្កដា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំបូកសរុបការងារ​ និងផ្សព្វផ្សាយណែនាំ​ ស្ដីពីការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១​ ឆ្នាំ២០២២​ និងលទ្ធផលការងារ​ នៃកិច្ចការពារការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់​ អាណត្តិ​ទី៥​ ឆ្នាំ២០២២​ ។

សមាសភាពចូលរួម​៖​
+ពេលព្រឹក​:​ ផែនការងារធនធានមនុស្ស​ ផែនការងារសេនាធិការ​ ផែននគរបាលព្រហ្មទណ្ឌ​ ផែនប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ ផែននគរបាលប្រឆាំងគ្រឿងញៀន​ ផែនប្រឆាំងការជួញដូរមនុស្ស​ និងការិ.អន្តរាគមន៍​ និងតម្រួតបទបញ្ជា​ ។

+ពេលរសៀល:​ ផែនសន្តិសុខ​ ផែននគរបាលសណ្ដាប់ធ្នាប់​ ផែនអន្តោប្រវេសន៍​ ផែនអត្តសញ្ញាណកម្ម​ ផែនភស្តុភា​ និងហិរញ្ញវត្ថុ​ ផែនការងារគ្រប់គ្រងគឿងផ្ទុះ​ និងអគ្គីភ័យ​ ការិយាល័យ​គ្រប់គ្រងសន្តិសុខឯកជន​ និងអង្គភាពនគរបាលការពារបេតិភ័ណ្ឌ​ ។

កិច្ចប្រជុំនេះរៀបចំឡេីងដោយបានអនុវត្ត​យ៉ាងខ្ជាប់ខ្ជួន​នូវវិធានសុខាភិបាល​ និងវិធានបីការពារ​ បីកុំ​ ដោយកងកម្លាំងទាំងអស់​ ត្រូវបានវាស់កម្ដៅ​ ពាក់ម៉ាស​ និងលាងសម្អាតដៃនឹងអាល់កុលមុនចូលរួមកិច្ចប្រជុំផងដែរ​ ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *