បាត់ដំបង: កាលពីថ្ងៃ សុក្រ ២រោចខែអាសាឍឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២វេលាម៉ោ ង ២៣ និង៥០នាទី នៅចំណុចក្នុងបរិវេណវត្តសូរិយារាម ស្ថិតក្នុងក្រុមទី៥ ភូមិគារ៣ ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ សៀង ឃឹម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំតាលាស់ ស្រុ កមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ ដោយចបកា-ប់ បានធ្វើសកម្មភាពវា-យ ទៅលើជនរងគ្រោះឈ្មោះ ព្រំ រ៉ា ត់ ភេទប្រុស អាយុ៤២ ឆ្នាំ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តសូរិយា រាម ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ប ណ្តាលឱ្យរងរបួស ចំក្បាលផ្នែកខាងក្រោយ ០១ កន្លែង ចំថ្គាមខាងឆ្វេងចំនួន០១កន្លែងចំពីក្រោយខ្នង០១កន្លែងនិងស្មាទាំងសងខាង(រងរបួសមធ្យម) រួចគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
នៅក្រោយកេីតហេតុសមត្ថកិច្ចនគរបាលទទួល ព័ត៌មានពីករណីនេះ ខណៈជនរងគ្រោះត្រូវបាន នាំទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹម ឡុង អធិការនគរបាលស្រុកមោងឫស្សីបាន ដឹកនាំកម្លាំងផ្នែកជំនាញរូមជាមួយកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលគារបានធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យឈ្មោះសៀង ឃឹមភេទប្រុស អាយុ២០ឆ្នាំ បាននៅថ្ងៃទី១៧ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១១និង៥០នាទី នៅចំណុចផ្សារត្រី ស្តិតក្នុងក្រុមទី៩ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វេីការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ (ចំណែកវត្ថុតាងរកមិនទាន់ឃើញ )។
ចំពោះមូលហេតុដែលឈានដល់កេីតករណីហិង្សានេះគឺដោយសារជនសង្ស័យនិងជនរងគ្រោះផឹកស្រាជាមួយគ្នា ហេីយជនរងគ្រោះចោទថាជនសង្ស័យលួចទូរសព្ទ័របស់ខ្លួន ក៏ផ្តេីមជាទាស់ពាក្យសំដីរួចជនសង្ស័យក៏យកចបកា-ប់វា-យទៅលើជនរងគ្រោះតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនមកការយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕