ព័ត៌មានជាតិ

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣

 

ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះលោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤​ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣) ក្រោមអធិបតីភាពឯកឧត្តម​ ជុំ ហាត ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម​ ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តកម្មវិធីប្រារព្ធធ្វើនៅបរិវេណសាលាខេត្ត។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្ត​ម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ មេបញ្ជាការតំបន់ប្រតិបត្តិការសឹកស្វាយរៀង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកនាយក​ នាយករងទីចាត់ការ/អង្គភាព និងមន្ត្រីរាជការសាលាខេត្ត អាជ្ញាធរក្រុងស្វាយរៀង មន្ត្រីរាជការនៅទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រា​ចារ្យ សិស្ស និស្សិត យុវជន ស.ស.យ.ក.ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និវត្តន៍ជន និងបងប្អូនប្រជាជាពលរដ្ឋយ៉ាងច្រើនកុះករ។

 

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *