ព័ត៌មានសន្តិសុខសង្គម

កម្លាំងស្នងការខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគិរី

 

ត្បូងឃ្មុំៈ ជនដៃដល់ដែលសម្លាប់ស្រ្តីវ័យ២២ឆ្នាំ ម្នាក់ កាលពីខែមុន ត្រូវបានសមត្ថកិច្ចចម្រុះ ចាប់ខ្លួនបានហើយ នៅភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារនេះ ។
កម្លាំងចម្រុះបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា បញ្ជាឲ្យចូលខ្លួន របស់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី ពាក់ពន្ធ័នឹងករណីឃាតកម្មទៅជនរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ។
សមត្ថកិច្ចខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ករណីឃាតកម្មនេះ មូលហេតុយ៉ាងណានោះ មិនអាចបញ្ជាក់បានទេ ពីព្រោះករណីនេះ គឺជាកិច្ចសហប្រតិបត្តិការរបស់កម្លាំងជំនាញយើង ហើយកម្លាំងបានឃាត់ខ្លួនតាមដីកា រួចបានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងនគរបាលខេត្តមណ្ឌលគីរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *