ខេត្តកំពង់ចាម ៖ សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែងដែលព័ត៌មានយើងទទួលបាន នៅចំណុភូមិ ល្វាក្រោមភូមិស្ដៅស្រុកគងមាសខេត្តកំពង់ចាមពិតជាខ្លាំងមហិមា ព្រោះមានខ្សែអ្នកធំនៅក្នុងខេត្តកំពង់ចាម និងមានអ្នកកាងពីក្រោយ សូម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប ពលរដ្ឋបានដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវគ្នាអស់ហើយទើបមិនបង្ក្រាប។
បើតាមសេចក្តីរាយការណ៍បានប្រាប់ មកអ្នកសារព័ត៌មាន យើងអោយដឹងថា៖ ទីតាំងជល់មាន់ខាងលើនេះ បានបើកដំណើរការជាយូរមកហើយ និងមានការប្រកួតជារៀងរាល់ថ្ងៃ ដោយមានការភ្នាល់ដាក់លុយស៊ីសងចាញ់ឈ្នះទ្រង់ទ្រាយធំ មានមនុស្សពពាក់ពពូនទៅលេងច្រើនកុះករ (អ្នកឆ្លងខេត្តក៏មាន)ព្រោះល្បីកន្លែងនេះមានសុវត្ថិភាពមិនព្រួយបារម្ភពីសមត្ថកិច្ចចុះបង្ក្រាប។
ទោះយ៉ាងណាព័ត៌មាននេះ ចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាពិសេសប្រជាពលរដ្ឋសំណូមពរដល់លោកអធិការស្រុកកងមាសមេត្តាចុះត្រួតពិនិត្យផង ដើម្បីមានវិធានការចុះបង្ក្រាប លុបបំបាត់ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋានស្របតាម គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលដាក់ឲ្យ អនុវត្តន៍។