ត្បូងឃ្មុំ៖កាស៊ីណូមួយដែលគេសង្ស័យថា គ្មានអាជ្ញាប័ណ្ណ
ត្រឹមត្រូវ ចេញពីអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ? នៅម្តុំកាស៊ីណូផារ៉ាហ្រ្គន(ហៅកាស៊ីណូ៧ជាន់) នៅតាមបន្ទាត់ច្រកព្រំដែនត្រពាំងផ្លុង ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបើកដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃ ក្នុងនោះភាគច្រើនក្រុមអ្នកញៀនល្បែង សុទ្ធសឹងតែជាប្រជាពលរដ្ឋខ្មែរ បានប្រមូលផ្តុំក្បាលគ្នាចូលទៅលេង ស្រែកហ៊ោរកញ្ជ្រៀវអឺងកង (ពោល)ពួកគេបានភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗ ដោយពួកគេហាក់គ្មានញញើតច្បាប់ និងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនិងករណីខាងលើនេះ លោកថាញ់ សុខវ៉ាត អធិការស្រុកពញាក្រែក និងលោកលី សុភាលីន ចៅហ្វាយស្រុកពញាក្រែក ត្រូវបានមហាជន នៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក បានដាក់ការសង្ស័យថា? ទាំងលោកថាញ់ សុខវ៉ាត និងលោកលី សុភាលីន កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងកាស៊ីណូ ខាងលើនេះ ដោយផ្គើនមិនអនុវត្តន៌តាមការណែនាំ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងប្រទេសកម្ពុជា។
មហាជនខាងលើបានលើកឡើងទៀតថា ករណីលោកថាញ់ សុខវ៉ាត និងលោកលី សុភាលីន បានរក្សាភាពស្ងៀមស្ងាត់ មិន
អនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន សង្ស័យតែលោកថាញ់ សុខវ៉ាតនិងលោកលី សុភាលីន អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងកាស៊ីណូខាងលើនេះ អស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា?ពាក់ព័ន្ធនិងករណីខាងលើនេះ លោកថាញ់ សុខវ៉ាត អធិការស្រុកពញាក្រែក និងលោកលី សុភាលីន ចៅហ្វាយស្រុកពញាក្រែក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា?ចាំអោយគេចុះទៅពិនិត្យមើល ដើម្បីមានវិធានការណ៌ តែលទ្ធផលបង្ក្រាបខ្យល់។ចំណែកលោកម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា? ខ្ញុំកំពុងតែជាប់រវល់ប្រជុំ។មហាជនខាងលើ បានអំពាវនាវដល់ លោក នេត សា វឿន ពិសេសលោកសុខផល សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបនល្បែងកាស៊ីណូវខាងលើដែលគេសង្ស័យថា?គ្មានអាជ្ញាប័ណ្ណ បើកដៃអោយប្រជាពលរដ្ឋខ្មែរចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ពិសេសសូមមានវិធានការទៅលើ
លោកថាញ់ សុខវ៉ាត និងលោកលី សុភាលីន ដែលកំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។ផ្សាយចេញថ្ងៃទី 13ធ្វើ 12ឆ្នាំ 2022