ព័ត៌មានសន្តិសុខសង្គម

ខ្លាំងមែនម្ចាស់.កាស៊ីណូ (ហ្គេ្រនដ្រ ហ្គនរីសត)មួយកន្លែង នៅក្នុងទឹកដី ស្រុកកោះធំ ខេត្តកណ្តាល ហ៊ានបើកដៃឲ្យពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងពេញទំហឹង

.3.10.22
ខេត្តកណ្ដាល÷ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាល ទាំង២៥ ខេត្ត ក្រុង បិទល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ប៉ុន្តែលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បែរជាបណ្តោយឲ្យម្ចាស់.កាស៊ីណូ (ហ្គេ្រនដ្រ ហ្គនរីសត)មួយកន្លែងស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ធ្វើអ្វីៗតាមតែអំពើចិត្ត បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់ បៀរអាប៉ោង និងហ្គេមបាញ់ត្រី ខុសច្បាប់ យ៉ាងពេញបន្ទុក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបឡើយ!
បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិជ្រៃធំ ឃុំសំពៅពូន បានឲ្យដឹងថា ÷ ម្ចាស់ កាស៊ីណូ(ហ្គេ្រនដ្រ ហ្គនរីសត)មួយកន្លែងនេះកំពុងគៀងគរពលរដ្ឋខ្មែរមកពីគ្រប់មជ្ឈដ្ឋានមកជួបជុំ!គ្នានៅក្នុងបនល្បែងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ហើយនាំគ្នាលេងស្រែកហ៊ោកញ្ជៀវយ៉ាងទ្រហឹង ធ្វើឲ្យពលរដ្ឋរសើនៅជិតខាងនាំគ្នារិះគន់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកកោះធំ ខេត្តកណ្តាល ហ៊ានប្រឆាំងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ នោះហើយ ។
គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាសុីណូ) រាល់ល្បែងសុីសងខុសច្បាប់គឺដាច់ខាតគ្មានទីតាំងល្បែងជល់មាន់ ឬបក្សីកីឡានោះទេ? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងសុីសងខុសច្បាប់នៅក្នុង(កាសុីណូ) នោះឡើយ ។
រីឯទីកន្លែងដែលអាចសាងសង់(កាសុីណូ)គឺអាចមានតែតាមច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ មិនអនុញ្ញាតឲ្យដាក់ទីតាំងតាមច្រកតំបន់និងច្រករបៀងនោះទេ។
បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋបានបង្ហើបឲ្យដឹងថា÷ លោក គង់សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល ជាពិសេស លោក ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាល មិនគួរបណ្តោយឲ្យម្ចាស់ កាស៊ីណូ (ហ្គេន្រដ្រ ហ្គនរីសត)នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់ បៀរអាប៉ោង និងហ្គេមបាញ់ត្រី ខុសច្បាប់នៅក្នុង(កាសុីណូ) យ៉ាងអនាធិបតេយ្យ ផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យបើក(កាសុីណូ)នោះឡើយ ។
អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋនាំគ្នាអំពាវនាវយ៉ាងទទួចទៅដល់ប្រមុខថ្នាក់ដឹក សូមមេត្តាចាត់មន្ត្រីនគរបាលដែលពាក់ព័ន្ធ ក្រោមឱវាទ ចុះត្រួតពិនិត្យឡើងវិញចំពោះម្ចាស់ កាស៊ីណូ(ហ្គេ្រនដ្រ ហ្គនរីសត)មួយកន្លែងនេះផងទាន! សព្វថ្ងៃនេះកំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់ បៀរអាប៉ោង និងហ្គេមបាញ់ត្រី ខុសច្បាប់ យ៉ាងអនាធិបតេយ្យ នៅក្នុង(កាស៊ីណូ)មួយកន្លែងនេះ ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល
ប្រភពដដែលបានឲ្យដឹងថា÷ សម្រាប់ការប្រជល់មាន់ ក្នុង១គូៗភ្នាល់ចាក់លុយ រាប់ លាន.រៀល. ទៅដល់ រាប់ .ពាន់ដុល្លារ ឯណោះ សូមបញ្ជាក់ប្រាប់ថាល្បែងសុីសងជល់មាន់ បៀរអាប៉ោង និងហ្គេមបាញ់ត្រី ខុសច្បាប់នេះ បើកលេងជាទ្រង់ទ្រាយធំ តែម្តង ។
ប្រជាពលរដ្ឋឃើញទង្វើរនេះធ្វើឲ្យពួកគាត់នាំគ្នាលើកឡើងថាល្បែងទាំងអស់នេះហើយ ដែរជាដើមចម ដែលធ្វើឲ្យមានបញ្ហាអសន្តិសុខ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗកើតមានឡើង (ពោលគី) ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *