ចេញផ្សាយ ថ្ងៃ ទី ២៥ ខែមិថុនាឆ្នាំ២០២២
ខេត្តត្បូងឃ្មុំ ៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សារព័ត៌មានយើងខ្ញុំថា មានទីតាំងសង្វៀនជល់មាន់ និងអាប៉ោង ដុះស្លែរដ៏ធំមួយកន្លែងនៅពីក្រោយ(សណ្ឋាគារនឹងកាសុីណូឃីងរូស្ទ័រ)ជាប់នឹងផ្លូវជាតិលេខ៨ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ នៅតែបន្តបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានគ្មានការទប់ស្កាត់និងបង្ក្រាបឬមួយមន្ត្រីក្នុងមូលដ្ឋានត្រូវថ្នាំសណ្តំរបស់ម្ចាស់បនល្បែងខាងលើនេះហើយមើលទៅបានជាគ្មានវិធានការទប់ស្កាត់!
ប្រជាពលរដ្ឋរស់នៅក្នុង ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានបន្តទៀតថាតើមន្ត្រីក្នុងមូលដ្ឋានខាងលើនេះបម្រើប្រជាពលរដ្ឋឬមួយបម្រើទីតាំងបនល្បែងបានជាមិនព្រមចុះទប់ស្កាត់និងបង្ក្រាប ពួកគាត់រស់នៅយ៉ាងភ័យខ្លាចអំពីបញ្ហាអសន្តិសុខដូចជា÷ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ម៉្យាងវិញទៀតពួកគាត់ខ្លាចឆ្លងរីករាលដាល ជំងឺកូវិដ១៩ ទើបបម្លែងថ្មីឈ្មោះ(អូមីក្រុង)ថ្មីៗនេះរាជរដ្ធាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៃជំងឺឆ្លងកូវិដ១៩ដែរដាក់ចេញដោយក្រសួងសុខាអភិបាល។
ដូច្នេះហើយពលរដ្ឋបានស្នើសុំទៅដល់លោក ចន្ទ័សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាពិសេសលោក ម៉ុនមាគា៌ ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមជួយពិនិត្យនិងចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទធ្វើការទប់ស្កាត់និងបង្ក្រាបផងទាន ព្រោះអសកម្មរបស់ លោកអធិការស្រុកពញាក្រែក ជៀសវាងពីប្រជាពលរដ្ឋនិងមហាជន រិះគន់ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕