———
-កាលពីថ្ងៃ សុក្រ ១០រោចខែជេស្ឋឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោកវរសេនីយ៍ឯក សុខ សារិន អធិការដ្ឋាននគរបាលស្រុកបវេល បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង(អាប៉ោង)ចំនួន០១លើក នៅចំណុចក្រុមទី១៨ភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនបាននាក់ លែងល្បែងចំនួន០៩ នាក់និងដកហូតបាន៖
-ម៉ូតូចំនួន០៣គ្រឿង
-កម្រាលបាញ់អាប៉ោងចំនួន០១
-ចានបាញ់អាប៉ោងចំនួន០១
-គម្របចានអាប៉ោងចំនួន០១
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូន មកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធី ច្បាប់។