ព័ត៌មានបច្ចេកវិទ្យា

រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤

 

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និងកីឡាករខេត្តព្រៃវែង ដែលត្រូវចូលរួមប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ដែលប្រព្រឹត្តទៅនៅតារាងបាល់ទះ ស្នងការនគរបាលខេត្តកណ្ដាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួនរួមមាន៖ ទឹកបរិសុទ្ធអារុណា ចំនួន៥០កេស ភេសជ្ជៈចំនួន ៣០កេស និងថវិកា ៥លានរៀល ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ មកពីខេត្តព្រៃវែងផងដែរ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *