.ភ្នំពេញ ៖ ល្បែងស៊ីសងជល់មាន់ដ៏ធំ បានបើកដំណើរវិញហើយ ក្រោយពីមានការផ្អាកមួយរយះ ទីតាំងស្ថិតនៅចំណុចខាងមុខផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនិងមហាជនបានកំពុងដាក់សង្ស័យថា៖ទីតាំងបើកល្បែងស៊ីសងជល់មាន់និងអាប៉ោងធំសម្បើមមួយកន្លែងនេះបានបិតមួយរយះហើយ ហេតុអ្វីពេលនេះបើកដំណើរឡើយវិញ
ប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូនបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានគ្មានវិធានការទប់ស្កាត់ នឹងធ្វើការចុះបង្ក្រាប ។
ក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋថាមានការបើកលេងល្បែងស៊ីសងភ្លាមៗនោះ អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ទីតាំង ពិតជាមានការបើកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងដ៏ធំពិតប្រាកត់មែន ។
ប្រជាពរដ្ឋនៅម្តុំទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោង បានសំណូមពរដល់អ្នកសារព័ត៌មានយើងធ្វើការចុះផ្សាយផងព្រោះថា៖ រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះ សុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនខាន ដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកលេងបន្តទៀតក្រែងមានសំណាង។
ប្រជាពលរដ្ឋស្នើរសុំលោក សុខ ហេង អធិការខណ្ឌទួលគោក គួរតែមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងដ៏ធំ មួយកន្លែងខាងលើនេះផងដើម្បីចូលរួមចំណែកទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនិងអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែនរបស់ខ្លួន ។
ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ!!!គួរគប្បីមានវិធានការចុះបង្ក្រាបផងទាន។
ប្រជាពលរដ្ឋក៏បានស្នើសុំ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក គួរតែចាត់មន្រ្តីជំនាញគណៈបញ្ជាការឯកភាពខណ្ឌចុះពិនិត្យមើលទីតាំងមួយកន្លែងនេះនិងធ្វើការបង្ក្រាបដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ប្រជាពលរដ្ឋនិងមហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។
ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពនឹងឲ្យស្របតាមគោនយោនបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃ ។
(រិះគន់ក្នុងន័យស្ថាបនា) ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន គេហទំព័ររស្មីភ្នំមាស យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ..