ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំង និងពង្រឹងការងារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកបាធាយ

កំពង់ចាម/នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខកងកម្លាំង ដែលប្រចាំការ តាមបណ្ដាបញ្ជាការគោលដៅសំខាន់ៗ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងស្រុកស្រីសន្ធរ ស្រុកកងមាស និងស្រុកបាធាយ ។

សូមជម្រាបជូនថា នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានឆ្លៀតពេល ចុះទៅពិនិត្យទីតាំងមួយកន្លែងទៀត សម្រាប់កសាងប៉ុស្តិ៍នគរបាលរដ្ឋបាលជីបា នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ផងដែរ ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *