ព័ត៌មានសន្តិសុខសង្គម

ខេត្តតាកែវ)៖ទីតាំងល្បែងស៊ីសងមាន់ជល់និងអាប៉ោងដុះស្លែរមួយកន្លែង នៅក្រោមម្លប់ជ្រៃកណ្ដាលវាលស្រែ ក្នុងទឹកដីឃុំពត់សរ

 

បើកលេងជា រៀងរាល់ថ្ងៃ «បើទោះបីជាអាជ្ញាធរស្រុកបាទី បានអះអាងពីការបង្រ្កាបល្បែងស៊ីសង ដើម្បីភូមិ ឃុំ មាន សុវត្ថិភាពក៏ដោយ» ប៉ុន្តែល្បែងជល់មាន់និងអាប៉ោងនៅតែបើកលេង យ៉ាងគគ្រឹកគគ្រេង សង្ស័យជាឆ្នាំងបាយអាជ្ញាធរមានសមត្ថកិច្ចទេដឹង,,,? ។
តើទីតាំងមួយនេះមានខ្នងបង្អែក យ៉ាងណាទើបអាជ្ញាធរមិនបង្រ្កាប?
គួរបញ្ជាក់ដែរថា នៅ ក្នុង ឃុំពត់សរ មិន មែន មានតែ ទីតាំង ជល់មាន់លើដីប៉ុណ្ណោះ ទេ គឺនៅ មាន ទីតាំង ល្បែង ជា ច្រើន ទៀត ដែល ខ្លះ មាន លេង ជា របៀបជល់មាន់តាមអនឡាញ ខ្លះ ទៀតមានលេង ជា ល្បែង បៀរ អាប៉ោង ជាដើម ដែល អាជ្ញាធរ មូលដ្ឋាន ពិសេស លោកមេប៉ុស្តិ៍ ឃុំពត់សរ ដឹង យ៉ាង ច្បាស់ ប៉ុន្តែមិនមានវិធានការបង្រ្កាប។ទាំងនេះ ត្រូវបានមហាជន សន្និដ្ឋានថា ប្រហែលជា លោក មេប៉ុស្តិ៍ ទទួលបាន សំណែន ច្រើន ពីក្រុមបនល្បែងនោះហើយមើលទៅ ទើបមិន ព្រមបង្រ្កាប សោះ។
ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំលោក ឈាងផាន់ណារ៉ាស្នងការដ្ថាននគបាលខេត្តកែវ និងលោក វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការស្រុកបាទី មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលមិនបង្រាបក្នុងទឹកដី ភូមិ.ឃុំ ខាងលើនេះបែជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ហេតុអ្វីមិនព្រមគោរពនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃដើម្បីឲ្យពលរដ្ឋរស់បានសុខសានផង។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះ គ្មានគោលបំណងអ្វីក្រៅពីសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោម ដើម្បីឱ្យមានភាពស្មោះត្រង់ការពារពលរដ្ឋណែនាំឲ្យបានល្អជាមន្ត្រីគំរូ ដែលមានកាតព្វកិច្ចចុះត្រួតពិនិត្យមើលក្នុងមូលដ្ឋានកុំឲ្យពលរដ្ឋខ្មែរយើងញៀននិងល្បែងស៊ីសង ស្ទើរលែងធ្វើការងារអ្វីផ្សេងលែងកើតសូមសមត្ថកិច្ចក្នុងមូលដ្ឋានកុំធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។
សូមបញ្ជាក់ថានេះជាការឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដែលលោកមិនពេញចិត្ត ដោយសារក្នុងតំបន់គាត់កើតមានល្បែងសុីសងខុសច្បាប់ហើយសមត្ថកិច្ចមិនបង្រ្កាបពីព្រោះទីណាមានល្បែងសុីសងគឹទីនោះតែងតែកើតមានអំពើចោរលួចឆក់ប្លន់និងអំពើហឹង្សាក្នុងគ្រួសារដែលវាបានផ្តើមចេញពីប្រភពបនល្បែងសុីសងទាំងនោះឯង។

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *