ព័ត៌មានជាតិ

ខ្ញុំបាទ ហែម ដារិទ្ធិ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្តតែងតាំងរូបខ្ញុំបាទ ជា អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ

រាជធានីភ្នំពេញ ។

តាមរយៈការផ្ដល់សេចក្ដីទុកចិត្តខាងលើនេះ ខ្ញុំបាទសូមប្ដេជ្ញា ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី អនុវត្តតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូនដោយស្មារតីទទួលខុសត្រូវខ្ពស់ មនសិកាជាតិ កត្តញ្ញូ និងប្ដេជ្ញាខិតខំអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុ ជាតិ ប្រជាជន និងមាតុភូមិកម្ពុជាដ៏ផូរផងរបស់យើង ។

🙏សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី និងចៅៗជាទីស្រលាញ់ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *