(ភ្នំពេញ )÷ ខ្លាំងបាត់ម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះកំពុងបើកលេងយ៉ាងពេញបន្ទុក ចូលតាមក្លោងទ្វារវត្តព្រែកជ្រៃ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្រ្កាប!!!
ជាក់ស្ដែងនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១-នេះពលរដ្ឋបាននាំគ្នាបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានឲ្យបានដឹងថា÷មានទីតាំងវង់ល្បែងខុសច្បាប់មួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងពេញបន្ទុកបែបនេះទៅវិញ ចុះបើមានអ្នកញៀនល្បែងទាំងនេះឆ្លងការរីករាលដាលជំងឺ កូវីដ-១៩ ចេញពីវង់ល្បែងមួយនេះតើមានអ្នកណាជាអ្នកទទួលការខុសត្រូវ?
ប្រហែលម្ចាស់បទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះអាចផ្តល់ផលប្រយោជន៍ប្រចាំខែយ៉ាងច្រើនទៅឲ្យ អាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួននៅសង្កាត់ដង្កោ ខណ្ឌដង្កោ មិនខានឡើយអញ្ចឹងហើយបានជាមិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាព
បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលប្រមុខរាជរដ្ឋាភិបាល បម្រាមហាមឃាត់មិនឲ្យមានការជួបជុំ!ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព
ផ្ទុយទៅវិញប្រជាពលរដ្ឋបាននាំគ្នាសង្កេតឃើញទីតាំងវង់ល្បែងខុសច្បាប់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ មិនដូច សង្កាត់ ខណ្ឌ ដទៃឡើយអាចដំណើរការបើកលេងយ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩ បានយ៉ាងរំភើយ។
ករណីនេះមហាជនបាននាំគ្នាសង្កេតឃើញទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់នៅទីកន្លែងនេះគេនាំគ្នាចាក់លុយធៗណាស់សម្រាប់ការភ្នាល់មាន់ ក្នុង១គូ ចាក់លុយចាប់ពី ២.លានរៀលទៅដល់ ១.ពាន់.ដុល្លារ.ឯណោះ
ចំណែកអាប៉ោងវិញនាក់ទាំងនេះចាក់លុយក្នុង.១គ្រប ចាប់ពី ១.លានរៀន ទៅដល់ ៣.លានរៀល នេះហើយសម្រាប់ការភ្នាល់ចាក់មាន់និងចាក់អាប៉ោង។ល។ជាពិសេសនៅទីកន្លែងនេះមានអ្នកឈរចាំមើលផ្លូវបិទព័ត៌មានហើយឈរចាំជាអ្នកសម្របសម្រួល នេះហើយជាយុទ្ធសាស្ត្រឈ្នះ ឈ្នះ។
មហាជនបាននាំគ្នារិះយ៉ាងខ្លាំងកំពុងធ្វើឲ្យពលរដ្ឋរស់នៅព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។
យ៉ាងណាក៏ដោយមហាជនបាននាំគ្នាអំពាវនាវ មកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមានវិធានការចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យកន្លែងទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងកំពុងបើកលេងនៅភូមិខាងលើនេះ ដើម្បីមានវិធាការទប់ស្កាត់ចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន៕





