ព័ត៌មានសន្តិសុខសង្គម

ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ គ្មានញញើតអ្វីទាំងអស់ អាងខ្នងបង្អែករឹងមាំ………………………..

  1. ប្រភពពីឈ្មួញ ……….និងអាជីវករដឹកជញ្ជូនទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ4 ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ ក្រុមឈ្មួញ និងអាជីវករបានបញ្ជាក់ថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួល មិនអាចតវ៉ាបានឡើយ។​ លើសនេះទៅទៀតប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួល តែងតែប្រើប្រាស់ឈ្មោះលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីការពារទង្វើ និងបិទបាំងអំពើពុករលួយរបស់ខ្លួនទៀតផង។

មន្រ្តីរាជការក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ការដែលប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួល ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តជាជញ្ជីងថ្លឹងលុយយ៉ាងពេញទំហឹង គឺមានការបើកដៃពីលោក ម៉ឹង​ យូឡេង ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្តកណ្ដាល។ សូម្បីតែប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 ស្រុកកណ្ដាលស្ទឹង និងប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ស្រុកលើកដែក ក៏លោក ម៉ឹង យូឡេង បណ្ដោយឲ្យធ្វើអ្វីៗតាមអំពើចិត្តដែរ។ បើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ទេនោះគឺប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ផ្លូវជាតិលេខ3 ផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ1 ក្នុងខេត្តកណ្ដាល មិនហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងឡើយ។

ប្រភពស្និទ្ធនឹងលោក ម៉ឹង យូឡេង បានបង្ហើបឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំក្រាស់ឃ្មឹកនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ទើបលោក ម៉ឹង យូឡេង រក្សាតំណែងជាប្រធានសាធារណការខេត្តកណ្ដាល ឡើងដុះស្លែ ហើយបណ្ដោយឲ្យប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ។ ដោយហេតុថាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួល ខេត្តកណ្ដាល អាងមានលោក ម៉ឹង យូឡេង ជាបង្អែកទើបហ៊ានប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់……..មានត……………។

ផ្សាយចេញ  /11/8/2022………

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *