ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ​ និងពង្រឹងលេីការអនុវត្តការងារជំនាញ

 

 

នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញ​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ​ និងពង្រឹងលេីការអនុវត្តការងារជំនាញ÷

១-បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាលសហគមន៍ ប្រចាំខែវិច្ឆិកា លើកទិសដៅអនុវត្តខែធ្នូ

២-ពង្រឹងលើការអនុវត្តការងារជំនាញឲ្យកាន់តែប្រសើរថែមទៀត លើការបង្ការទប់ស្កាត់បទល្មើស (ព្រហ្មទណ្ឌ,គ្រឿងញៀន,ចរាចរណ៍, និងល្បែងស៉ីសងក្នុងដំណាក់កាលយុទ្ធនាការបង្រ្កាបល្បែងស៉ីសងខុសច្បាប់)

៣-បន្តយុទ្ធនាការក្នុងការផ្ដល់អត្តសញ្ញាប័ណ្ណដល់ពលរដ្ឋដែលគ្រប់អាយុ បាត់ ខូត ឬហួសសុពលភាព ជូនដល់ពលរដ្ឋឲ្យបានគ្រប់ៗគ្នា ឲ្យបានមុនពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណតិ្តទី៧

៤-ពង្រឹងលើវេនប្រចាំបញ្ជា២៤/២៤ ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ជូនដល់ពលរដ្ឋ នៅពេលមានសភាពការណ៍មិនប្រក្រតីកើតឡើង នៅតាមមូលដ្ឋាន ។

សមាសភាពចូលរួម៖ លោកស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយ នាយរងការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *