—–
ខេត្តបាត់ដំបង: ព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងផែនការងារធនធានមនុស្ស ដឹកនាំកម្លាំងនគរបាលផែនការងារធនធានមនុស្ស និងផែនការងារភស្តុភារនិងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គោរពទង់ជាតិព្រះរាជាណាចក្រកម្ពុជា៕