ព័ត៌មានជាតិ

ពិធីគោរពទង់ជាតិ_ប្រជុំជួរនិងត្រួតពិនិត្យកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក លោកស្រី ស្នងការរង បានអញ្ជើញដឹកនាំកងកម្លាំងនៃស្នងការដ្ឋានននគរបាលខេត្តត្បូងឃ្មុំ ចំនួន ៣៦៨នាក់ គោរពទង់ជាតិ ប្រជុំជួរ និងត្រួតពិនិត្យកម្លាំងគ្រប់ការិយាល័យជំនាញ កម្លាំងអន្ដរាគមន៍ពិសេស និងកម្លាំងវេនប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង ។
ដើម្បីទទួលបទបញ្ជា បន្តអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់ខ្ពស់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំដ៏ឆ្នើម ក៏ដូចជាក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ៕
#អរគុណសន្តិភាព

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *