ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ធ្វើជាលង់ទឹកឱ្យកូនមើល ស្រាប់តែលង់ស្លាប់មែនទែន

សៀមរាប: បុរសម្នាក់បាននាំកូនទៅដកព្រលិត នៅស្រះទឹកក្រោយផ្ទះ ហើយធ្វើជាលង់ទឹកឱ្យកូនមើល តែអត់ឃើញងើបមកវិញស្រាប់តែលង់ ស្លាប់មែនទែនបង្កឱ្យមានការភ្ញាក់ផ្អើល។ករណីនេះ បានកើតឡើងនៅ ក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០។

សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បាននាំកូនស្រីចំនួន២នាក់ទៅដកព្រលិតខាងក្រោយផ្ទះចម្ងាយប្រហែលជា៣០០ម៉ែត្រ។នៅពេលដកបាន១ដើម ជនរងគ្រោះបានធ្វើជាលង់ទឹកឱ្យកូនស្រីទាំងពីរមើល ស្រាប់តែមិនឃើញងើបមកវិញ លង់មែនទែនកូនក៏រត់មកប្រាប់ម្តាយនិងអ្នកជិតខាងឱ្យទៅជួយ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ព្រះ វៀច អាយុ៤៨ឆ្នាំ និងមានប្រពន្ធឈ្មោះ សាន សុវ៉ាត អាយុ៤៩ឆ្នាំនិងមានកូនចំនួន៦នាក់។ក្នុងនោះប្រុស៣នាក់ហើយរស់នៅភូមិឃុំកើតហេតុ។ក្រោយបានពិនិត្យសាកសពរួច សមត្ថកិច្ចបានបានប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *