öលោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ លោកវរៈសេនីយ៍ត្រី មិន ផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលល្បើក នៃអធិការដ្ឋាននគរបាលស្រុកឈូក និងបំពាក់ឋានន្តរសក្តិបច្ឆាមរណៈ ហើយបាននាំយកថវិការសរុបចំនួនៈ២.៥០០.០០០៛(ពីរលានហាសិបមុឺនរៀល) ក្នុងនោះថវិការអធិការដ្ឋាននគរបាលស្រុកឈូក ចំនួន១.៥០០.០០០៛ (មួយលានហាសិបម៉ឺនរៀល) និងថវិការលោកឧត្តមសនីយ៍ទោស្នងការចំនួន ១.០០០.០០០៛ (មួយលានរៀល) និងគ្រឿងឧបភោគ បរិភោគមួយផ្សេងៗទៀត ជូនគ្រួសារនៃសព ស្ថិតនៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ឡុង គីម បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីលោកឧត្តមសេនីយ៍ទោស្នងការ ៕