ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងបញ្ជាល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ  ស្ថិតនៅក្នុងភូមិ២សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ្ឌកំពុងបើលេងសុីសងខុសច្បាប់រាល់ថ្ងៃ យ៉ាងពេញបន្ទុក រីឯសមត្ថកិច្ចពាក់ពន្ធ័ មិនហ៊ានបង្រ្កាបខ្លាចបាត់បង់ចំណូល ? ២.៩.២២

 

ខេត្តបន្ទាយមានជ័យ÷ ប្រភពច្បាស់ការពីក្រុមញៀនល្បែងបានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំឱ្យបានដឹងថា មានទីតាំងសង្វៀនជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញមួយកន្លែង ក្នុងភូមិ២សង្កាត់កំពុងស្វាយក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ កំពុងតែប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងទីជិតទីឆ្ងាយមកប្រជុំគ្នាលេងបានយ៉ាងរលូន ហាក់បីដូចជាមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ច ក្រុងសិរីសោភ័ណ្ឌសោះឡើយ។

សូមបញ្ជាក់ផងដែរថា ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ  ករណីនេះប្រជាពលរដ្ឋក៏ដូចជាមហាជនបានដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បើកភ្លើងខៀវអោយក្រុមញៀនល្បែងបើកលេងហើយមើលទៅ ទើបទីតាំងមួយកន្លែងនេះ លេងបានយ៉ាងរលូនដូច្នេះ។

ប្រជាពលរដ្ឋរស់នៅក្នុង ភូមិ២សង្កាត់កំពង់ស្វាយបានត្អូញត្អែរប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំអោយបានដឹងថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំងអំពីបញ្ហាអសន្តិសុខ ដូចជាចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ដែលកើតចេញពីវង់ល្បែងស៊ីសងទាំងអស់នេះ។

ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិ២ក៏ដូចជាក្នុងសង្កាត់កំពុងស្វាយក្រុងសិរីសោភ័ណ្ឌទាំងអស់ បានទទូចស្នើរស្នើសុំអំពាវនាវទៅដល់លោក ស្នងការនគរបាលខេត្តបន្ទាយមានជ័យជាពិសេសលោកអភិបាលគណៈអភិបាលខេត្តបន្ទាយមានជ័យសូមមេត្តាជួយត្រួតពិនិត្យនិងចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទធ្វើការទប់ស្កាត់និងចុះបង្ក្រាប ទៅលើទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញមួយកន្លែងនេះផងទាន ដែលធ្វើឱ្យអសន្តិសុខក្នុងមូលដ្ឋានខាងលើនេះ ដែលផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕អរគុណ

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *