កំពង់ចាម អំពីការអនុវត្តវិធានការជំនាញ វិធានរដ្ឋបាល នៅពេលយប់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវ: ជានគរបាល និងទៅតាមបច្ចេកទេសការងារ នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍ របស់អធិការដ្ឋាន និងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានចេញល្បាតចល័តក្នុងភូមិសាស្ត្រងាយរងគ្រោះ ត្រួតពិនិត្យ និងឆែកឆេររកអាវុធគ្រឿងផ្ទុះ និងធ្វើរដ្ឋបាលចំហរ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងកាត់បន្ថយបទល្មើសនានាក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ ។
#ខ្លាធំ