ព័ត៌មានជាតិ

ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ 1កន្លែង នៅក្នុង សង្កាត់ស្ទឹងមានជ័យ.1ខណ្ឌមានជ័យ នៅបើកលេងយ៉ាងគឃ្លើន ហាក់ដូចមិនខ្លាចញញើត សមត្ថកិច្ចមូលដ្ឋានឡើយ! …………………………………

ភ្នំពេញ ÷ ខ្លាំងមែនហ៊ាននាំបក្សពួកមកជួបជុំ! បើកលេងល្បែងសុីសងជល់មាន់ ខុសច្បាប់ នៅក្នុងភូមិទ្រា2 សង្កាត់ស្ទឹងមានជ័យទី 1ខណ្ឌមានជ័យ រាជធានីរភ្នំពេញ នៅតាមបណ្ដោយផ្លូវលេខ30ខាងមុខវត្តកម្មវិធីរង្សី ប្រហែល 150 ម៉ែត្រ ស្ថិតនៅក្នុងទឹកដី សង្កាត់ស្ទឹងមានជ័យទី1ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន គ្មានវិធានការទប់ស្កាត់ឬបង្ក្រាប!ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ។

ជាក់ស្ដែងនៅថ្ងៃទី28 ខែឧសភាឆ្នាំ 2022-នេះ ពលរដ្ឋនិងអ្នកលេងល្បែងនៅទីនោះបានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងខាងលើ តែងតែនាំបក្សពួកមកជួបជុំ!បើកលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងពពាក់ពពូន នៅក្នុង ភូមិ សង្កាត់ ខាងលើនេះ
ដូច្នេះធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗពោលគឺ លួច ឆក់ ប្លន់ និងអំពើហិង្សា ។ល។ អ្វីសំខាន់ជាងនេះព្រោះថា ថ្វីដ្បិត ជំងឺ កូវីដ
-១៩,,បានកាត់បន្ថយខ្លះៗពិតមែនក៏ដោយ ប៉ុន្តែជំងឺ កូវីដ-១៩,, ទើបបម្លែងថ្មី ឈ្មោះថា (អូមីក្រុង) នៅជាបញ្ហាដដែល ។

ប្រភពដដែលពីពលរដ្ឋបានបន្តទៀតថា ទីតាំងល្បែងផ្សេងៗមានការបង្ក្រាប!ជាហូរហែ នៅឡើយទីតាំងល្បែងសុីសង ដុះស្លែ ១.កន្លែងនៅខាងលើនេះឃើញនៅតែបន្តបើកលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ពុំទាន់មាន សមត្ថកិច្ច និងអាជ្ញាធរ ណាហ៊ានចុះមកទប់ស្កាត់ឬបង្ក្រាប!នៅឡើយទេ? ទំនងម្ចាស់ទីតាំងល្បែងនៅទីកន្លែងនេះបានផ្តាល់លាភសក្ការៈប្រចាំខែទៅឲ្យសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន រួចអស់ហើយ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះទៅវិញ

ពាក់ព័ន្ធករណីនេះមហាជនក៍ដូចពលរដ្ឋរស់នៅមូលដ្ឋាននោះបានធ្វើការអំពាវនាវយ៉ាងទទួចទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ សូមជួយពិនិត្យភាពជាក់ស្ដែង
ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែចាត់កម្លាំងក្រោមឱវាទចុះធ្វើការទប់ស្កាត់ឬបង្ក្រាប! ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ១.កន្លែងកំពុងបើកលេងនៅក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវសន្តិសុខភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ ចំណុច ដាកចេញដោយក្រសួងមហាផ្ទៃ ផងទាន ។
ព្រោះអសកម្មរបស់លោកវរកមសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មិនមានវិធានការទប់ស្កាត់ឬបង្ក្រាប!ទីតាំងល្បែងខុសច្បាប់នៅទីកន្លែងនេះនោះឡើយ…។

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *