ព្រៃវែង ៖ ថ្ងៃ ព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហរ ទាំងថ្ងៃទាំងយប់ ជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ
ទូទាំងខេត្តព្រៃវែង ដើម្បីបង្ការទប់ស្កាត់ ក៍ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាជៀសវាងមានករណីកើតឡើងជាយថាហេតុ។
គួរបញ្ជាក់ថាក្រៅពីការងារ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ កម្លាំងនគរបាលទូទាំងខេត្ត បានខិតខំបន្តចុះ ល្បាតចល័ត ធ្វើរដ្ឋបាលចំហរជាប្រចាំក្នុងមូលដ្ឋាន គឺដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាម គោលនយោបាយ ភូមិ /ឃុំមានសុវត្ថិភាព៕