ព័ត៌មានជាតិ

នៅ​ព្រឹក​ថ្ងៃ​ សុក្រ​ ៩កេីត​ ខែ​ មិគសិរ​​ ឆ្នាំ​ខាល​ ចត្វាស័ក​ .ព.ស.​២៥៦៦​ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ០២ ខែ​ ធ្នូ​​ ឆ្នាំ​២០២២​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល

​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋាន​ន្តរសក្ដិ​​ ជូន​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ ក្រោម​ការ​ដឹកនាំ​ ឧត្តម​សេនីយ៍​ទោ​ ហ៊ុន​ សុធី​ ស្នង​ការ​រង​នគរបាល​រាជធានី​ ឧត្ដមសេនីយ៍​ទោ​ ហេង​ រតនា​ ស្នងការ​រង​នគរបាល​រាជធានី​ទទួល​បន្ទុក​ការ​ងារ​ចុះ​ជួយ​ខណ្ឌ​ពោធិ៍​សែនជ័យ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​អោយ​ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ នឹង​​ ជា​ស្នងការ​នគរបាល​រាជធានី​។
ក្នុងពិធីនេះដែរ​ ​មានការចូលរួមពី​លោក​ អភិបាល​រង​ខណ្ឌ​ នាយការិយាល័យ​ អធិការ​ នាយ​រង​ការិយាល័យ​ លោក​ លោក​ស្រី​ អធិការរង​ នាយ​ផ្នែក​ នាយ​ប៉ុស្តិ៍​ នាយ​រង​ផ្នែក​ នាយ​រង​ប៉ុស្តិ៍​​ រួមទាំងមន្ត្រីជាច្រេីនរូបទៀត ៕

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *