ព័ត៌មានសន្តិសុខសង្គម

ទីតាំងសង្វៀនបញ្ជល់មាន់អាប៉ោងក្នុងទឹកដីស្រុកព្រៃឈរខេត្តកំពង់ចាមកំពុងដំណើរការបើកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងអាផ្ញាធមានសមត្ថកិច្ចមូលដ្ឋានមិនមានវិធានការទប់ស្កាត់

ខេត្តកំពង់ចាម ÷ ឈ្មោះ ម៉ៅ ជាអ្នកណា ទើបហ៊ាននាំបក្សពួកបើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅចំណុចភូមិពោន ឃុំថ្មពូន ស្មិនរុកព្រៃឈរ ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!ទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះឡើយ!

បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនឹងអ្នកធ្លាប់ចូលទៅលេងល្បែងនៅទីកន្លែងនោះបានឲ្យដឹងថា÷ ទីតាំងល្បែងខាងលើ គេសង្ស័យម្ចាស់ទីតាំងបានផ្ដល់លាភសក្ការ:ប្រចាំខែឲ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋមូលដ្ឋាន ជាថ្នូរដើម្បីមិនឲ្យបង្រ្កាប!ហើយមើលទៅ ទើបទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយនេះ ហ៊ានបើកលេងបានទៅដោយរលូន ហើយនាំគ្នាភ្នាល់មាន់ក្នុង.១គូៗចាក់លុយរាប់លាន.រៀល ទៅដល់ រាប់ពាន់ ដុល្លារ ឯណោះ ហើយនាំគ្នាស្រែកហ៊ោយ៉ាងទ្រហឹង ធ្វើឲ្យពលរដ្ឋលើកថា ល្បែងនេះហើយធ្វើឲ្យប្ដី ឬកូនៗពួកគាត់ទៅលេងចាញ់អស់ទ្រព្យសម្បត្តិពីខ្លួន មិនថាម៉ូតូ.ឡាន នោះទេអស់គ្មានសល់! ម្យ៉ាងទៀតពួកគាត់រស់នៅជុំ់វិញទីតាំងនេះកំពុងមានការព្រួយបារម្ភហើយភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅមូលដ្ឋានឃុំថ្មពូន ស្រុកព្រៃឈរ នាំគ្នាធ្វើការអំពាវនាវទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ជាស្នងការនគរបាលខេត្តកំពង់ចាម និងលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ មិនគួរមើលរំលងទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះឡើយ! គួរតែមានវិធានការចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប!ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពផងទាន ៕

នៅថ្ងៃទី១៩/៦/២០២២

rsp

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *